ស្រុះចិត្តគំនិតអនុវត្តន៍ដំណោះស្រាយនានាដើម្បីមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គោលដៅភាពស៊ាំសហគមន៍
13/08/2021 10:29
(VOVWORLD) - នាបច្ចុប្បន្ន ការស្រាវជ្រាវ សាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax ដែលបានស្រាវ ជ្រាវ អភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen និងវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ (IVAC) ចំណុះក្រសួងសុខា ភិបាល កំពុងច្បាមជាប់ដំណើរការ។ ទន្ទឹមនឹងនោះ ការផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងពីបរទេសដើម្បីផលិតក្នុងប្រទេស ក៏កំពុងត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ផងដែរ។

វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះស្រាយនានាដើម្បីផ្ទេរប្រគល់បច្ចេកវិទ្យា ស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ សំដៅសម្រេចបាន ភាពស៊ាំសហ គមន៍។ រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អង្គភាពនិងសហគ្រាសកំពុងស្រុះចិត្តគំនិតឆ្ពោះ ទៅរកគោលដៅនេះ។ នាបច្ចុប្បន្ន ការស្រាវជ្រាវ សាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax ដែលបានស្រាវ ជ្រាវ អភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen និងវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ (IVAC) ចំណុះក្រសួងសុខាភិបាល កំពុងច្បាមជាប់ដំណើរការ។ ទន្ទឹមនឹងនោះ ការផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងពីបរទេសដើម្បីផលិតក្នុងប្រទេស ក៏កំពុងត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។ នៅជំនួបធ្វើការជាមួយក្រសួងសុខាភិបាល ក្រុមប្រឹក្សាសីលធម៌ជាតិក្នុងការ ស្រាវជ្រាវជីវសាស្ត្រ អ្នកវិទ្យាសាស្ត្រ តំណាងមូលដ្ឋានស្រាវជ្រាវ អង្គភាពនិងសហ គ្រាសនានាកាលពីថ្ងៃទី១២ ខែសីហា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ត្រូវវាយតម្លៃដោយស្មើរភាពចំពោះវ៉ាក់សាំងគ្រប់ប្រភេទ ហើយ “ប្រភេទ វ៉ាក់សាំងល្អបំផុតគឺជាវ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណ ត្រូវបានចាក់យ៉ាងឆាប់ បំផុត និងទាន់ពេលវេលាបំផុត”។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
Related





