VOV WorldVOV World
ស្ថានភាពជិតនឹងតំបន់ព្រំដែនជំលោះជុំវិញប្រាសាទព្រះវិហារ រវាងថៃនិងកម្ពុជានៅមានសភាពស្ងប់ស្ងៀម
11/11/2013 12:04
(VOVworld) – ស្ថានភាពជិតនឹងតំបន់ព្រំដែនជំលោះ ជុំវិញប្រាសាទព្រះវិហាររវាងថៃនិងកម្ពុជានៅមាន សភាពស្ងប់ស្ងៀម ប៉ុន្តែ បរិយាកាសនៅទីនេះតានតឹង មុនពេលដែលតុលាកាយុត្តិធម៌អន្តរជាតិ (ICJ) ចេញ សាលក្រមស្តីអំពីអធិបតេយ្យភាពចំពោះតំបន់ដែនដី ជុំវិញប្រាសាទបុរាណនេះនារសៀលថ្ងៃដ៏ដែល។
ស្ថានភាពជិតនឹងតំបន់ព្រំដែនជំលោះជុំវិញប្រាសាទព្រះវិហារ រវាងថៃនិងកម្ពុជានៅមានសភាពស្ងប់ស្ងៀម
ភ្នំពេញបានបញ្ជូនបន្ថែម អង្គភាពកងទ័ពជើងគោកទៅតំបន់ជុំវិញ ប្រាសាទ ព្រះ វិហារ មុនពេល ICJ ចេញសាលក្រម ហើយភាគីថៃក៏បានដាក់ពង្រាយកងទ័ពផងដែរ។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា នាយទាហានជាន់ខ្ពស់របស់កម្ពុជាមួយរូបបានឲ្យដឹង ថា៖ ស្ថានភាពជិតនឹងតំបន់ព្រំដែនជំលោះជុំវិញប្រាសាទព្រះវិហាររវាងថៃនិងកម្ពុជា នៅមានសភាពស្ងប់ស្ងៀម ប៉ុន្តែ បរិយាកាសនៅទីនេះតានតឹងមុនពេលដែលតុលាកា យុត្តិធម៌អន្តរជាតិ (ICJ) ចេញសាលក្រមស្តីអំពីអធិបតេយ្យភាពចំពោះតំបន់ដែនដីជុំវិញ ប្រាសាទបុរាណនេះនារសៀលថ្ងៃដ៏ដែល។ មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (RCAF) ប្រចាំនៅខេត្ត ព្រះ វិហារ វរៈសេនីយ៍ឯក មាស យឿន បានឲ្យដឹងថា៖ ភ្នំពេញ បានបញ្ជូនបន្ថែម អង្គភាពកងទ័ពជើងគោកទៅតំបន់ជុំវិញ ប្រាសាទ ព្រះ វិហារ មុន ពេល ICJ ចេញសាលក្រម ហើយភាគីថៃក៏បានដាក់ពង្រាយកងទ័ពផងដែរ។ តាម សេចក្តីប្រកាសរបស់ ICJ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១១ វិច្ឆិកា តាមម៉ោង ហ៊ូឡង់ (ម៉ោងទី ៤ រសៀលនៅភ្នំពេញ) សាលក្រោមស្តីពីជំលោះជុំវិញប្រាសាទព្រះវិហាររវាង កម្ពុជានិងថៃត្រូវបានប្រកាស៕