ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៤ ខែសីហានៅលើពិភពលោក
14/08/2021 07:57
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១៤ ខែសីហា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ ២០៧ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៤,៣៥ លាននាក់បានស្លាប់។

សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៧១៩ ០០០ នាក់ និងមានករណីស្លាប់ជាង ១០ ០០០ នាក់។ ក្នុងនោះសហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ១៥៥ ០០០ នាក់ (ច្រើនបំផុតនៅលើពិភពលោក)។ ទាក់ទងនឹងចំនួនអ្នកស្លាប់ ឥណ្ឌូនេស៊ីបានកត់ត្រាចំនួន ១ ៤៣២ ករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ បន្ទាប់មកគឺ ប្រេស៊ីល (៩២៦ ករណី) រុស្ស៊ី (៨១៥ ករណី) អាមេរិក (៧៦៩ ករណី)៕
Related





