VOV WorldVOV World
ស្ថានភាពនៅអេហ្ស៊ីបបន្តស្មុគស្មាញ
21/08/2013 08:41
សភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់នៅអេហ្ស៊ីបកំពុងអាក្រក់ទៅៗ
ស្ថានភាពនៅអេហ្ស៊ីបបន្តស្មុគស្មាញ
សភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់នៅអេហ្ស៊ីបកំពុងអាក្រក់ទៅៗ(VTV) (VOV)_សភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់នៅអេហ្ស៊ីបកំពុងអាក្រក់ទៅៗ យ៉ាងធ្ងន់ធ្ងរ ការរស់នៅនិងធ្វើការនៅប្រទេសនេះកំពុងជួបការលំបាកនិងប្រកប ដោយគ្រោះថ្នាក់​។ ចំពោះសភាពការណ៍នេះ បណ្ដាប្រទេសសុទ្ធតែមាន​ផែនការ ជំលាសប្រជាពលរដ្ឋរបស់ខ្លួនចាក់ចេញពី​អេហ្ស៊ីប។ នាថ្ងៃទី ២០​សីហា ក្រសួងការ បរទេសហ្វីលីពិនបានលើកកំរិតភាពអាសន្ននៅអេហ្ស៊ីបឡើង​កំរិតខ្ពស់បំផុតរបស់ ប្រទេសនេះ ។ទន្ទឹមនឹងនោះ បណ្ដានិស្សិតរបស់​ម៉ាឡេស៊ីត្រូវបានជំលាសចេញទៅ ប្រទេសជិតខាងនានារបស់អេហ្ស៊ីប ​មុនពេលត្រឡប់ប្រទេសវិញ។           ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៍មាន MENA របស់អេហ្ស៊ីបបានជូន​ដំណឹង អោយ ដឹងថា÷អង្គការ ភាតរភាពឥស្លាម (MB) បានជ្រើសតាំង​លោក ​Mahmoud Ezzat ជាមេដឹកនាំ​បណ្ដោះអាសន្ន។ មុននេះ នាថ្ងៃទី ​១៩​សីហា ​អាជ្ញាធរអេហ្ស៊ីប ក៏បានចេញសាលក្រមចាប់ឃុំខ្លួនសមាជិក MB ចំនួន២២៥នាក់ ជាមួយការចោទ ប្រកាន់អំពី បទល្មើសសម្លាប់មនុស្ស បំផ្លេចបំផ្លាញ់…។ល៕