ស្ថានភាពនៅអ៊ុយក្រែនមានបំរែបំរួលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ
11/02/2015 11:25
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ កងកំលាំងរដ្ឋាភិបាលអ៊ុយក្រែនបានចាប់ផ្តើមការវាយ ប្រហារទៅលើកំលាំងប្រឆាំងនៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍អ៊ុយក្រែន។

ស្ថានភាពនៅអ៊ុយក្រែនមានបំរែបំរួលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ (Image: VOV) (VOVworld) – នាថ្ងៃទី ១០ កុម្ភៈ កងកំលាំងរដ្ឋាភិបាលអ៊ុយក្រែនបានចាប់ផ្តើមការវាយ ប្រហារទៅលើកំលាំងប្រឆាំងនៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍អ៊ុយក្រែន។ មុននេះ នាថ្ងៃទី ៧ កុម្ភៈ កំលាំងប្រឆាំងបានប្រកាសថា៖ គេនឹងប្រមូលផ្តុំកំលាំងដើម្បីវាយប្រហារទៅលើទីរួមស្រុកយុទ្ធសាស្ត្រនានាក្នុងនោះមានទីក្រុង Mariupol ។ ក្នុង ពេលនោះ នៅទីក្រុង Kramatorsk ភាគខាងកើតអ៊ុយក្រែន មេបញ្ជាការដ្ឋានមួយ របស់កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនត្រូវបានបំផ្លេចបំផ្លាញដោយការវាយប្រហារដោយ កាំ ជ្រួច rocket ដែលធ្វើជនស៊ីវិលចំនួន ៦ នាក់ត្រូវស្លាប់និងមនុស្សចំនួន ២៦ នាក់ រងរបួស។ ប៉ុន្តែ តំណាងមួយនាក់នៃកំលាំងប្រឆាំងបានបដិសេធព័ត៌មាននេះ។ ស្តីអំពី ការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពរបស់ អ.ស.ប. នៅតំបន់ខាងកើតអ៊ុយក្រែន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប លោក Vitaly Churkin បានចាត់ទុកថា៖ វត្តមាន របស់ អ.ស.ប. គឺជាសកម្មភាពដែលអាចអនុវត្តខាងទ្រឹស្តី ប៉ុន្តែ លើការពិតជាក់ ស្តែង មិនទាន់មានដំណោះស្រាយនយោបាយណាមួយសំរាប់ជំលោះនៅអ៊ុយក្រែន ត្រូវបាននាំចេញនៅឡើយ។ ដោយហេតុនេះ ការផ្តើមគំនិតពោលខាងលើមិនសម ស្របនាបច្ចុប្បន្ន ក្នុងពេលដែល សន្និសីទកំពូល “Normandie” កំពុងប្រព្រឹត្តទៅនា ថ្ងៃ ទី ១១ កុម្ភៈ នៅទីក្រុង Minsk របស់ប៉ែឡារុស។ លោក Churkin បានចាត់ទុកថា៖ លទ្ធភាពស្តីអំពីការដែលអាមេរិកផ្តល់អាវុធសំរាប់អ៊ុយក្រែននឹងផ្អែកទៅលើលទ្ធផលនៃ សន្និសីទពោលខាងលើ។ ទាក់ទិនដល់បញ្ហាផ្តល់អាវុធសំរាប់អ៊ុយក្រែន នាថ្ងៃទី ១០ កុម្ភៈ ក្រសួងការបរទេសចិនបានប្រកាសថា៖ ប៉េកាំងប្រឆាំងជំទាស់ការផ្តល់អាវុធ សំរាប់អ៊ុយក្រែនហើយគាំទ្រការខំប្រឹងប្រែងរៀបចំសន្និសីទខាងមុខនៅទីក្រុង Minsk ផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ូឡូញលោក Tomasz Siemoniak បានអះអាងថា៖ ប្រទេសនេះគ្មានផែនការផ្តល់អាវុធសំរាប់អ៊ុយក្រែនទេ៕
Related




