ស្ថានភាពអាហ្គានីស្ថាន៖ លោកប្រធានាធិបតី Ghani គាំទ្រដំណើរការចរចាផ្ទេរអំណាច
19/08/2021 08:47
(VOVWORLD) - លោកប្រធានាធិបតី Ghani បានថ្លែងយ៉ាងដូច្នេះក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គម ហើយផ្សាយពីអេមីរ៉ាតអារ៉ាប់រួម ដែលជាកន្លែងលោក ប្រធានាធិបតីរូបនេះកំពុងនិរទេសខ្លួនហើយសុំសិទ្ធិជ្រកកោណ។

ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani។ (រូបថត៖ Reuters) ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani កាលពីថ្ងៃទី១៨ ខែសីហា បានឲ្យដឹងថា លោកចាកចេញពីអាហ្គានីស្ថានគឺសំដៅជៀសវាងការបង្ហូរឈាមគ្នាក្នុង ប្រទេស ព្រមទាំងបញ្ជាក់ថា លោកគាំទ្រចំពោះដំណើរការចរចាផ្ទេរអំណាចដល់កម្លាំង តាលីបង់ ដែលកំពុងប្រព្រឹត្តទៅ។ លោកប្រធានាធិបតី Ghani បានថ្លែងយ៉ាងដូច្នេះក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គម ហើយផ្សាយពីអេមីរ៉ាតអារ៉ាប់រួម ដែលជាកន្លែងលោក ប្រធានាធិបតីរូបនេះកំពុងនិរទេសខ្លួនហើយសុំសិទ្ធិជ្រកកោណ។ ចំពោះកិច្ចចរចាផ្ទេរអំណាចរវាងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋចាស់ជាមួយ តាលីបង់ លោក Ghani បានសម្ដែងនូវការគាំទ្រ ហើយមានបំណងចង់ឲ្យដំណើរការ នេះសម្រេចជោគជ័យ។ លោកក៏បានឲ្យដឹងថែមទៀតថា ខ្លួនកំពុងចរចាពីការវិល ត្រឡប់មកអាហ្គានីស្ថានវិញផងដែរ៕
Related





