ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីរៀបចំពិធីរំលឹកខួបលើកទី៤៨ទិវាបង្កើត
07/10/2015 08:29
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន (ទី៨សីហា) នាយប់ថ្ងៃទី៦តុលានៅរដ្ឋធានីម៉ូស្គូ

ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីរៀបចំពិធីរំលឹកខួបលើកទី៤៨ទិវាបង្កើត Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន (ទី៨សីហា) នាយប់ថ្ងៃទី៦តុលានៅរដ្ឋធានីម៉ូស្គូឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅ សហព័ន្ធរុស្ស៊ីបានសហការរៀបចំទិវាអាស៊ាននិងជួបប្រាស្រ័យវប្បធម៍។ នេះជា សកម្មភាពជួបមុខដែលបានរក្សាប្រចាំឆ្នាំសំដៅពង្រឹងផែនសាមគ្គីភាពអាស៊ាននិង ដើម្បីមិត្តភក្តិយល់ប្ថែមអំពីសហគមន៍អាស៊ាន។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនិងជា ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Djauhari Oratmangun ថ្លែងមតិនោពិធីបើកទិវាអាស៊ាននិងអះអាងនូវការផ្សាភ្ជាប់ជិតស្និទ្ធរបស់សហគមន៍ អាស៊ានក្នុងអំឡុង៤៨ឆ្នាំកន្លងទៅបានរួមចំណែកសំខាន់ដើម្បីអាស៊ានក្លាយទៅជា សហគមន៍ឯកភាពមួយនាឆ្នាំ២០១៥នេះនិងកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីសកម្មភាពនេះឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៊ីលោកថៃ វណ្ណានឹងទទួលដំណែងប្រធានប្តូរវេណគណៈកម្មាធិការអាស៊ានប្រចាំនៅសហព័ន្ធ រុស្ស៊ីក្នុងអាណត្តិ៦ខែជាបន្ត៕
Related





