ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលើកទឹកចិត្តក្រុមកីឡាអូឡាំពិកវៀតណាម
29/08/2018 09:25
(VOVWORLD) - នាថ្ងៃទី ២៨ ខែសីហាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានសហការ ជាមួយ គណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានបានរៀបចំពិធីជូន ពរនិងលើក ទឹកចិត្ត ក្រុមកីឡាអូឡាំពិកវៀតណាម។

អ្នកគាំទ្រក្រុមកីឡអូឡាំពិកវៀតណាមនៅឥណ្ឌូនេស៊ី នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang រួមទាំង ឯកអគ្គរដ្ឋទូត ប្រធានតំណាងបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោក Tran Duc Binh បានអបអរសាទរចំពោះក្រុមកីឡាអូឡាំពិកវៀតណាម ក្រោមការ ដឹកនាំ របស់ គ្រូបង្វឹក Park Hang Seo ដោយ ទទួលបាននូវជ័យជម្នះជាប្រវត្តិសាស្រ្ត លើកដំបូងបង្អស់ ដើម្បីឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ASIAD។ ជ័យជម្នះនេះបាននាំមកនូវសេចក្តីរីករាយសប្បាយនិងមោទនភាពជូនប្រជាជនវៀតណាមទាំងអស់។លោក Pham Vinh Quang បានសម្តែងនូវទំនុកចិត្តថាក្នុង ការប្រកួតជាមួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងកីឡាករបាល់ទាត់វៀតណាមនឹងបន្តអនុវត្តឲ្យបានល្អនូវវិធីសាស្ត្ររបស់គណៈកម្មការគ្រូបង្វឹកក៏ដូចជារបស់គ្រូបង្វឹក Park Hang Seo ហើយប្រកួតដោយមានទំនុកទុកចិត្ត និងស្មារតីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តផងដែរ ។ លោក Pham Vinh Quang បានអះអាងថាឈរនៅក្រោយខ្នងក្រុមបាល់ទាត់វៀតណាមគឺមានការ គាំទ្ររបស់ ប្រទេសទាំងមូល ក៏ដូចជាសហគមន៍វៀតណាមនៅឥណ្ឌូនេស៊ីដើម្បី បន្តទទួលជ័យជំនះជាប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ថែមទៀត៕
Related





