ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីខំប្រឹងប្រែងនាំអ្នកនេសាទវិលត្រឡប់មកប្រទេសវិញ
01/02/2016 07:01
(VOVworld) - ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំ នៅម៉ាឡេស៊ីទើបនឹងបានចុះទៅសាកសួរសុខទុក្ខអ្នក នេសាទវៀតណាមដែលកំពុងត្រូវចាប់ឃុំខ្លួននៅពន្ធ នាគារ Miri ភាគខាងកើតម៉ាឡេស៊ី។

ឯកអគ្គរដ្ឋទូត Pham Cao Phong ប្រគល់អំណោយជូនអ្នកនេសាទនៅពន្ធនាគារ Miri។ (VOVworld) - ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីទើបនឹងបាន ចុះ ទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលកំពុងត្រូវចាប់ឃុំខ្លួននៅពន្ធនាគារ Miri ភាគខាងកើតម៉ាឡេស៊ី។នាបច្ចុប្បន្នមានអ្នកនេសាទវៀតណាមចំនួន៨៦នាក់ ដែលកំពុងត្រូវចាប់ឃុំខ្លួននៅពន្ធនាគារនេះ។ក្រុមការងារបានជួបធ្វើការជាមួយថ្នាក់ ដឹកនាំពន្ធនាគារអំពីវិធានការដើម្បីនាំអ្នកនេសាទចំនួន៥៧នាក់វិលត្រឡប់មក ប្រទេសវិញមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីវកអដ្ឋស័ក២០១៦ខាងមុខ។ក្នុងឱកាស នេះដែរ ឯកអគ្គរដ្ឋទូត Pham Cao Phong បានប្រគល់អំណោយ បុណ្យតេតជូនអ្នក នេសាទទាំងឡាយផងដែរ។ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានស្នើរឲ្យ ស្ថាប័នមានសមត្ថកិច្ចនានា ជំរុញខ្លាំងការងារឃោសនាក្នុងប្រជាជនអំពីការប្រតិ បត្តិច្បាប់អន្តរជាតិ ច្បាប់វៀត ណាម ដោយសារអ្នកនេសាទវៀតណាមភាគច្រើន នៅតែខ្វះចំណេះដឹងច្បាប់ ហេតុនេះហើយងាយនាំទៅការរំលោភទៅលើដែន សមុទ្រប្រទេសផ្សេងៗក្នុង ដំណើរការធ្វើការនេសាទឆ្ងាយពីឆ្នេរសមុទ្រ៕
Related




