VOV WorldVOV World
ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong ទទួលសេវាកម្មថ្មីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក
31/01/2022 09:27
(VOVWORLD) - ការធ្វើដំណើរ៖ ពីស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong - Shekou -Kaohsiung - Qingdao - Balboa - Charleston - New York - Singapore - ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong។
ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong ទទួលសេវាកម្មថ្មីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក
នៅថ្ងៃទី ៣០ ខែមករា (ចំនឹងថ្ងៃទី ២៨ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក) នៅចំពោះមុខបុណ្យចូលឆ្នាំថ្មីនៃនិទាឃរដូវខាល ចត្វាស័ក ឆ្នាំ ២០២២ ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong (TC-HICT) បានទទួលកប៉ាល់ទីមួយ WAN HAI 315 ដែលស្ថិតក្នុងខ្សែសេវា AA9 នៃក្រុមហ៊ុនដឹកជញ្ជូន Wan Hai។ នេះគឺជាខ្សែសេវាកម្មដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនដែលមានកប៉ាល់ចំនួន ៨ គ្រឿង មានសមត្ថភាពផ្ទុកពី ២.៥០០ ទៅ ២.៨០០ Teu តភ្ជាប់ដោយផ្ទាល់ពីទីក្រុង Hai Phong ជាមួយឆ្នេរសមុទ្រត្រើយខាងកើតសហរដ្ឋអាមេរិក។ ការធ្វើដំណើរ៖ ពីស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong - Shekou -Kaohsiung - Qingdao - Balboa - Charleston - New York - Singapore - ស្ថានីយកុងតឺន័រអន្តរជាតិ Tan Cang Hai Phong។ Wan Hai Lines គឺជាខ្សែដឹកជញ្ជូនឈានមុខគេនៅអាស៊ី ជាប់ចំណាត់ថ្នាក់ទី ១០ លើពិភពលោក។ ការដែលក្រុមហ៊ុនដឹកជញ្ជូន Wan Hai បើកផ្លូវសេវាកម្ម AA9 តភ្ជាប់ទីក្រុង Hai Phong ជាមួយត្រើយខាងកើតរបស់សហរដ្ឋអាមេរិក នឹងជួយបង្កើនភាពញឹកញាប់នៃកប៉ាល់ ដែលមកដល់ ដឹកជញ្ជូន Wan Hai ជារៀងរាល់សប្តាហ៍។ ពីទីនោះ ផ្តល់នូវជម្រើសជាច្រើនសម្រាប់អ្នកនាំចូលនិងអ្នកនាំចេញនៅក្នុងតំបន់ភាគខាងជើង ដើម្បីភ្ជាប់ទំនិញទៅសហរដ្ឋអាមេរិកយ៉ាងល្អប្រសើរ ដែលជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម៕