VOV WorldVOV World
ស្ថានីយ៌វិទ្យុសម្លេងវៀតណាមរៀបចំសន្និសីទសហការីនៃបណ្តាខេត្ត Nam Bo ខាងកើត
19/08/2013 09:05
នៅទីក្រុង Phan Thiet ខេត្ត Binh Thuan (វៀតណាម)ស្ថាប័នតំណាងរបស់វិទ្យុសម្លេងវៀតណាមប្រចំានៅទីក្រុងហូជី មិញ បានរួមផ្សំជាមួយស្ថានីយ៌វិទ្យុសម្លេងទូរទស្សន៌ខេត្ត Binh Thuan រៀបចំ សន្និសីទសហការី ឆ្នាំ​២០១៣។
ស្ថានីយ៌វិទ្យុសម្លេងវៀតណាមរៀបចំសន្និសីទសហការីនៃបណ្តាខេត្ត Nam Bo ខាងកើត
អគ្គនាយកវិទ្យុសម្លេងវៀតណាម Nguyen Dang Tien ថ្លែងមតិ ដឹកនាំសន្និសីទ (រូបថតៈ vov.vn) (VOVworld)-នាព្រឹកថ្ងៃទី១៩សីហា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan (វៀតណាម)ស្ថាប័នតំណាងរបស់វិទ្យុសម្លេងវៀតណាមប្រចំានៅទីក្រុងហូជី មិញ បានរួមផ្សំជាមួយស្ថានីយ៌វិទ្យុសម្លេងទូរទស្សន៌ខេត្ត Binh Thuan រៀបចំ សន្និសីទសហការី ឆ្នាំ​២០១៣។ ក្នុងរយៈពេល៧ខែនាឆ្នាំ២០១៣ ជួរ សហការី សហការិនីលើភូមិភាគបានសកម្មសហការជាមួយស្ថាប័តំណាង របស់វិទ្យុ សម្លេងវៀតណាម ប្រចាំនៅទីក្រុងហូជីមិញ ដោយមានព័ត៌មាន​និងអត្ថបទ សរសររាប់រយ បានចេញផ្សាយលើមធ្យោបាយផ្សព្វផ្សាយផ្សេងៗរបស់វិទ្យុ សម្លេងវៀតណាម រួមចំណែកយ៉ាងសកម្មសម្រាប់ស្ថាប័នសម្រេច យ៉ាងល្អ ប្រសើរាល់ភារកិច្ចលើមូលដ្ឋាន។ ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុ សម្លេងវៀត ណាមលោក Nguyen Dang Tien បានស្នើស្ថាប័នតំណាងរបស់ វិទ្យុសម្លេង វៀតណាម ប្រចាំនៅទីក្រុងហូជីមិញ ត្រូវបង្កើតថែមទៀតការរួមផ្សំ គ្នា លើកិច្ចការផ្សព្វផ្សាយរវាងស្ថានីយ៌វិទ្យុសម្លេង ទូរទស្សន៌នៃខេត្តនីមួយៗ ជាមួយវិទ្យុសម្លេងជាតិដោយបទដ្ឋាន ដូចជា លឿន ត្រឹមត្រូវ និង ពិរោះ ផងដែរ៕