ស្ថាប័នអភិវឌ្ឍន៍បារាំងជួយឧបត្ថម្ភអភិវឌ្ឍន៍ការណែនាំភូមិសាស្ត្រនៅវៀតណាម
11/11/2015 10:40
Vovworld-នាថ្ងៃទី១១វិច្ឆិកា នៅក្រុងហាណូយ បានចាប់ ផ្ដើមគំរោងការណ៍ ជួយឧបត្ថម្ភអភិវឌ្ឍន៍ណែនាំភូមិសាស្ត្រ នៅវៀតណាម។

ស្ថាប័នអភិវឌ្ឍន៍បារាំងជួយឧបត្ថម្ភអភិវឌ្ឍន៍ការណែនាំភូមិសាស្ត្រនៅវៀតណាម (VNP) Vovworld-នាថ្ងៃទី១១វិច្ឆិកា នៅក្រុងហាណូយ បានចាប់ផ្ដើមគំរោងការណ៍ ជួយឧបត្ថម្ភអភិវឌ្ឍន៍ណែនាំភូមិសាស្ត្រនៅវៀតណាម។ គំរោងការណ៍មានថវិការ អនុវត្តសរុបជាង១លានអឺរ៉ូ(ស្មើរនឹងជិត១រយ៣ម៉ឺនលានដុល្លារអាមេរិក) ក្នុងនោះ ប្រភពទុនដោយស្ថាប័នអភិវឌ្ឍន៍បារាំងជួយឧបត្ថម្ភជិត១រយ១ម៉ឺនលានដុល្លារ អាមេរិកសំដៅកែលំអរប្រព័ន្ធចុះឈ្មោះគ្រប់គ្រងណែនាំភូមិសាស្ត្រតាមរយៈការ កសាងវិធានការទាក់ទងថ្មីនិងបទពិសោធន៍របស់ទ្វីបអឺរ៉ុប។ អនុរដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាលោកTran Viet Thanh បានចាត់ទុកថា៖ “នាពេលខាងមុខ ត្រូវមានយន្តការគោលនយោបាយនិងដំណោះស្រាយសម ស្របដើម្បីណែនាំភូមិសាស្ត្រក្លាយទៅជាមធ្យោបាយជាក់ស្ដែងជំរុញផលិតកម្ម ពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះត្រូវមានជំហានលោតផ្លោះថ្មីក្នុងវិធានការទ្រឹស្តីដល់ បញ្ហាគោលនយោបាយនិងជាក់ស្ដែង។ លទ្ធផលនៃគំរោងការនឹងរួមចំណែក កែលំអរក្របខ័ណ្ឌយន្តការលើកកំពស់តួនាទីនៃការណែនាំភូមិសាស្ត្រលើទីផ្សារ រួមចំណែកដ៏ធំធេងសំរាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និងប្រទេស EU ក្នុងនោះមានបារាំងផង៕”
Related





