VOV WorldVOV World
សឹង្ហបុរីមានបំណងវិនិយោគកសាងសួនឧទ្យានច្នៃប្រឌិតវៀតណាម-សឹង្ហបុរី
28/05/2016 08:31
(VOVworld)- នាថ្ងៃទី២៧ឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី​មិញ Nguyen Thanh Phong និងលោក Kelvin Teo
សឹង្ហបុរីមានបំណងវិនិយោគកសាងសួនឧទ្យានច្នៃប្រឌិតវៀតណាម-សឹង្ហបុរី
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Nguyen Thanh Phong និងលោក Kelvin Teo នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp Development សឹង្ហបុរីជួបពិភាគ្សា (VOVworld)- នាថ្ងៃទី២៧ឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី​មិញ Nguyen Thanh Phong និងលោក Kelvin Teo នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp Development សឹង្ហបុរីមានជំនួបពិភាគ្សាស្តីពីគំរោងការវិនិយោគលើ គម្រោងសួន ឧទ្យានច្នៃប្រឌិតវៀតណាម-សឹង្ហបុរីនៅទីក្រុងហូជីមិញ។ នៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ទីក្រុងហូជីមិញមានការយកចិត្ត ទុកដាក់ពិសេសទៅ លើវិស័យដែលជាប្រៀបខ្លាំងរបស់ Sembcorp Development ដូចជាកសាងទីក្រុងបៃ តង់ ស្អាត អនុវត្តថាមពលកកើតឡើងវិញ ថាមពលខ្យល់  ឬថាមពលព្រះអាទិត្ស។​នេះក៏ជាទិសដៅអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ហើយ សុំឲ្យ Sembcorp Developmentយកចិត្តទុកដាក់វិនិយោគលើវិស័យនេះ។ រីឯខ្លួនវិញ លោក Kelvin Teo បានឲ្យដឹង ថា  គំរោងការសួនឧទ្យានច្នៃប្រឌិតវៀត ណាម-សឹង្ហបុរីជាសួនឧទ្យានដែលមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម មានបរិយា កាសស្រាវជ្រាវសម្រាប់អ្នកវិទ្យាសាស្ត្រ។​លោក រូបនេះបានអះអាងថា បើគំរោង ការនេះបើកឲ្យដំណើរការនោះ នឹងបម្រើការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ទីក្រុងហូជី មិញ ព្រមទាំងទាក់ទាញវិនិយោគិនលើវិស័យបច្ចេកវិទ្យា ខ្ពស់ រួមចំណែកសម្រាប់ ការអភិវឌ្ឍន៍របស់ទីក្រុង៕