VOV WorldVOV World
សឹង្ហបុរីស្វាគមន៍ប្រជាពលរដ្ឋវៀតណាមមកទស្សនា
26/07/2015 07:25
(VOVworld) - តំណាងស្ថានទូតវៀតណាមប្រចាំនៅ សឹង្ហបុរីនាថ្ងៃទី២៤ កក្កដា បានបន្តជួបធ្វើការជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នគ្រប់គ្រងច្រកទ្វារព្រំដែន និងអន្តោប្រវេសន៍សឹង្ហបុរី​ (ICA) ដើម្បីបំភ្លឺព័ត៌មានថា ប្រជាពលរដ្ឋវៀតណាមប៉ុន្មាន នាក់ត្រូវបដិសេធចូកមកសឹង្ហបុរីនៅអាកាសយានដ្ឋានអន្តរជាតិ Changi។
សឹង្ហបុរីស្វាគមន៍ប្រជាពលរដ្ឋវៀតណាមមកទស្សនា
អាកាសយានដ្ឋានអន្តរជាតិ Changi (រូបថត៖dantri.com.vn) (VOVworld) - តំណាងស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបុរីនាថ្ងៃទី២៤ កក្កដា បាន បន្តជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នគ្រប់គ្រងច្រកទ្វារព្រំដែននិងអន្តោ ប្រវេសន៍សឹង្ហបុរី​ (ICA) ដើម្បីបំភ្លឺព័ត៌មានថាប្រជាពលរដ្ឋវៀតណាមប៉ុន្មាននាក់ត្រូវ បដិសេធចូកមកសឹង្ហបុរីនៅអាកាសយានដ្ឋានអន្តរជាតិ Changi។តាម លោកស្រី Nguyen Minh Hang អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបុរី ថា ICA បាន អះអាងនូវគោលនយោបាយរបស់សឹង្ហបុរីគឺស្វាគមន៍ប្រជាពលរដ្ឋនៃ ប្រទេសនា នា ក្នុងនោះមានវៀតណាមផង ធ្វើដំណើរទេសចរណ៍នៅសឹង្ហបុរី។ សឹង្ហបុរីមិនប្រើ ប្រាស់វិធានការរើសអើងណាចំពោះប្រជាពលរដ្ឋវៀតណាមឡើយ។ICA ក៏បាន សង្កត់ធ្ងន់ថា ការដែលគេអញ្ជើញនារីវៀតណាមមួយចំនួន នាក់ចូលក្នុងបន្ទប់ ដើម្បីសាកសួរអំពីគោលដៅ លិខិតទាក់ទិននានានិងយកស្នាម ម្រាមដៃមិនមាន ន័យថាគេសង្ស័យប្រជាពលរដ្ឋវៀតណាមឬប្រជាពលរដ្ឋរូបនេះនឹងត្រូវបដិសេធ ឆ្លងដែន។សឹង្ហបុរីនៅតែងតែធ្វើសម្ភាសន៍ជាមួយប្រជាពលរដ្ឋនៃប្រទេសជាច្រើន និងយកស្នាមម្រាមដៃដើម្បីបម្រើការគ្រប់គ្រងចេញចូលដែនក្នុង រយៈពេល យូរអង្វែង៕