តាំងពិព័ររូបថត “៦០ឆ្នាំនៃជ័យជំនះ Dien Bien Phu”
23/04/2014 10:40
(VOVworld)-តាំងពិព័ររូបថត “៦០ឆ្នាំនៃជ័យជំនះ Dien Bien Phu”និងដាក់តាំងតាមប្រធានបទ “វត្ថុតាង-មេម័រ របស់សង្រ្គាម”

(VOVworld)-តាំងពិព័ររូបថត “៦០ឆ្នាំនៃជ័យជំនះ Dien Bien Phu”និងដាក់តាំងតាម ប្រធានបទ “វត្ថុតាង-មេម័ររបស់សង្រ្គាម” បានរៀបចំឡើងនៅសារ មន្ទីរទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)នាព្រឹកថ្ងៃទី២៣មេសា។ ផ្ទាំងគំនូបានដាក់តាំងក្នុងតាំងពិព័រ (រូបថតៈ vov.vn) កម្មវិធីនេះជាសកម្មភាពអបអរសាទរទិវារំលឹករាល់ព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ដ៏ធំរបស់វៀតណាមដូចជា ៣៩ឆ្នាំឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ ថ្ងៃទី៣០មេសាឆ្នាំ២០១៤) ៦០ឆ្នាំនៃជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ ឧសភាឆ្នាំ ១៩៥៤ ថ្ងៃទី៧ឧសភាឆ្នាំ២០១៤) និងរំលឹកអនុស្សាវរីយ៍លើកទី១២៤ នៃទិវាកំ ណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភាឆ្នាំ១៨៩០ ថ្ងៃឧសភាឆ្នាំ ២០១៤)។ ការតាំងពិព័រនេះ បានដាក់តាំងនិងឧទ្ទេសនាមអំពី ឯកសារ វត្ថុតាង និងរូបភាព ចំនួន១២២ ស្តីអំពីសកម្មភាពរបស់កម្មាភិបាលយុទ្ធជន និងប្រជាជន ដែលធ្លាប់ ចូលរួមការប្រយុទ្ធក្នុងការតស៊ូប្រឆំាងពួកឈ្លានពានបារាំងនិង អាមេរិក។ អតីត យុទ្ធជនជាច្រើនរូបក៏បានមកទស្សនាទីនេះដើម្បីរំលឹកឡើងវិញអនុស្សាវរីយ៍នា គ្រាលំបាកនោះ៕
Related





