តៃវ៉ាន់ (ចិន)៖ជើងហោះហើរជិត២០០ជើងត្រូវលុបចោលដោយសារខ្យល់ព្យុះ Malakas
18/09/2016 08:43
(VOVworld) - ខ្យល់ព្យុះ Malakas ដោយមានភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំងបានប៉ះពាល់ទៅលើតំបន់ប៉ែក ខាងកើតនិងប៉ែកខាងជើងដែនដីតៃវ៉ាន់ (ចិន) នាថ្ងៃ ទី១៧ កញ្ញា ហើយបណ្ដាលឲ្យជើងហោះហើរចំនួន ១៨៣ជើងត្រូវលុបចោល។

រលកសមុទ្រធំដោយខ្យល់ព្យុះ Malakas បង្កឡើងនៅឆ្នេរសមុទ្រតៃវ៉ាន់ (រូបថត៖EPA/TTXVN) (VOVworld) - ខ្យល់ព្យុះ Malakas ដោយមានភ្លៀងធ្លាក់និងខ្យល់បក់យ៉ាងខ្លាំង បានប៉ះពាល់ទៅលើតំបន់ប៉ែកខាងកើតនិងប៉ែកខាងជើងដែនដីតៃវ៉ាន់ (ចិន) នាថ្ងៃ ទី១៧ កញ្ញា ហើយបណ្ដាលឲ្យជើងហោះហើរចំនួន១៨៣ជើងត្រូវលុបចោល។ខ្យល់ ព្យុះនេះក៏ធ្វើឲ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រនិងផ្លូវដែកត្រូវផ្អាកដែរ។ មុននោះ ខ្យល់ព្យុះ Meranti ជាខ្យល់ព្យុះខ្លាំងបំផុតក្នុងឆ្នាំនេះ បានឆ្លងកាត់ ប្រទេសចិន ហើយបណ្ដាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់និង១១នាក់ទៀតបាត់ ខ្លួន៕
Related





