VOV WorldVOV World
Techmart 2015៖តភ្ជាប់ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព
02/10/2015 05:29
(VOVworld)-ផ្សារបច្ចេកទេសនិងឧបករណ៍អន្ដរជាតិ វៀតណាម២០១៥ (Techmart 2015)បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១តុលានៅក្រុងហាណូយ
Techmart 2015៖តភ្ជាប់ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan ថ្លែងមតិក្នុងពិធី (រូបថតៈ http://vnexpress.net/) (VOVworld)-ផ្សារបច្ចេកទេសនិងឧបករណ៍អន្ដរជាតិ វៀតណាម២០១៥ (Techmart 2015)បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១តុលានៅក្រុងហាណូយ ក្រោម​ប្រធានបទ “តភ្ជាប់ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព”។ ថ្លែងមតិនៅពិធីបើក រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan បានអះអាងថា៖ Techmart 2015 ជាព្រឹត្តការដ៏សែនសំខាន់នៃទីផ្សារបច្ចេកវិទ្យាវៀតណាម៖        “ការចូលរួមរបស់បណ្តាអង្គភាពអាជីវកម្មបច្ចេកវិទ្យាខ្ពស់ និងអង្គភាព អាជីវកម្មជួរមុខក្នុងក្លឹបអង្គភាពអាជីវកម្ម បាននាំមកបរិយាកាសថ្មីសម្រាប់ Techmart ។ នៅទីនេះ​យើងមិនត្រឹមតែឃើញស្មារតីអង្គភាពអាជីវកម្មរបស់ អ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងឃើញថាទាំងអង្គភាពអាជីវកម្មមាន ស្មារតីវិទ្យាសាស្ត្រ សម្បីតែប្រជាជនក៏មានស្មារតីជកចិត្តនឹងវិស័យវិទ្យា សាស្ត្រផងដែរ”។        រួមជាមួយសកម្មភាពស្នូលនានា Techmart 2015 នៅមានការជួបប្រាស្រ័យ សិក្ខាសាលា របស់អង្គភាពអាជីវកម្មនិងបុគ្គលនានាដើម្បីចែករំលែក បទពិសោធន៍ និងអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការផលិតនិងបំរើជីវភាពរស់នៅ។ បន្ទាប់ ពីពិធីបើក នឹងប្រព្រឹត្តទៅរាល់ពិធីចុះហត្ថលេខាលើ បណ្តាកិច្ចសន្យាសហប្រតិ បត្តិការ កំណត់ហេតុ​ដោយតម្លៃសរុបឡើងដល់ រាប់ពាន់លានដុង។ Techmart 2015 នឹងបញ្ចប់នាថ្ងៃ ៤តុលា៕