ថែទាំការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ប្រជាពលករ
11/03/2014 10:20
Vovworld-នាព្រឹកថ្ងៃទី១១មិនាក្នុងជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាមសំដៅវាយតំលៃលទ្ធផលអនវុត្តបទបញ្ញត្តិទំនាក់ទំនងការងាររវាងរដ្ឋាភិបាលនិងសហព័ន្ធការងារទូទៅវៀតណាមក្នុងឆ្នាំកន្លងមក

ជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាម (VOV) Vovworld-នាព្រឹកថ្ងៃទី១១មិនាក្នុងជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាមសំដៅវាយតំលៃ លទ្ធផលអនវុត្តបទបញ្ញត្តិទំនាក់ទំនងការងាររវាងរដ្ឋាភិបាលនិងសហព័ន្ធការងារ ទូទៅវៀតណាមក្នុងឆ្នាំកន្លងមក ទន្ទឹមនឹងនោះឯកភាពការងារក្នុងឆ្នាំ២០១៤។ នៅពិធីធ្វើការ នាយករដ្ឋមន្ត្រីបានសំណូមពរពង្រីកលទ្ធផលសកម្មនៃកិច្ច សហការការងាររវាងភាគីទាំងពីរក្នុងឆ្នាំ២០១៤និងក្នុងរយៈពេលខាងមុខ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបង្កគ្រប់លក្ខណៈអាទិភាពចំពោះពលករ ធ្វើការលើសមុទ្រ។ “ខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់អ្នកធ្វើការលើសមុទ្រ។ វិស័យនេះត្រូវបានអាទិភាពជួយឧបត្ថម្ភច្រើនបំផុត។ ទីមួយគឺមធ្យោបាយត្រូវមានឥណទានដើម្បីដ ម្លើងនាវាមានពលានុភាពច្រើនទើបទៅឆ្ងាយបាន អ្នកនេសាទយើងមានទុនមិន គ្រប់គ្រាន់ត្រូវមានការជួយឧបត្ថម្ភឥណទានសំរាប់កម្មវិធីនេះ។ ទី២ ខ្ញុំសំណូមពរ ធនាគារជាតិដាច់ខាតមិនទុកឲ្យអ្នកនេសាទច្បាមជាប់សមុទ្រត្រូវខ្ចីការប្រាក់ខ្ពស់។ ទី៣ ត្រូវជួយឧបត្ថម្ភការធានារាប់រង៕”
Related




