ថៃជាប្រទេសអាស៊ីដំបូងដែលលុបបំបាត់គ្រោះអាសន្នឆ្លងវីរុស HIV ពីម្ដាយទៅកូន
08/06/2016 09:45
(VOVworld) - អង្គការសុខាភិបាលពិភពលោក (WHO) នាថ្ងៃទី៧ មិថុនា ប្រកាសថា ថៃបានក្លាយទៅជា ប្រទេសដំបូងនៅទ្វីបអាស៊ីដែលលុបបំបាត់គ្រោះអា សន្នឆ្លងវីរុស HIV ពីម្ដាយទៅកូន។

(VOVworld) - អង្គការសុខាភិបាលពិភពលោក (WHO) នាថ្ងៃទី៧ មិថុនា ប្រកាសថា ថៃបានក្លាយទៅជាប្រទេសដំបូងនៅទ្វីបអាស៊ីដែលលុបបំបាត់គ្រោះអាសន្នឆ្លង វីរុស HIV ពីម្ដាយទៅកូន។WHO អះអាងថា ថៃបានបញ្ជាក់ឲ្យពិភពលោកឃើញថា HIV អាចត្រូវបានវាយបរាជ័យ។បរិមាណទារកឆ្លងវីរុស HIV នៅថៃបានថយពី១ពាន់ នាក់នាឆ្នាំ២០០០ចុះត្រឹម៨៥នាក់នាឆ្នាំ២០១៥ ហើយអត្រាឆ្លង HIV ពីម្ដាយទៅកូន គឺក្រោម២%។ដោយការថយចុះគួរឲ្យកត់សម្គាល់នេះ WHO ទទួលស្គាល់ថា ថៃបាន លុបបំបាត់គ្រោះអាសន្នឆ្លង HIV ពីម្ដាយទៅកូន៕
Related
More




