VOV WorldVOV World
ថៃ៖ការបោះឆ្នោតសកឆាប់បំផុតគឺខែកក្កដាខាងមុខ
23/04/2014 10:48
(VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតរបស់ថៃ(EC)នាថ្ងៃទី២២ មេសាបានជូនដំណឹង ថា ការបោះឆ្នោតសកលថ្មីរបស់ថៃនឹងប្រព្រឹត្ត
ថៃ៖ការបោះឆ្នោតសកឆាប់បំផុតគឺខែកក្កដាខាងមុខ
ភាគី "អាវក្រហម"​គាំទ្រនាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra នៅទីក្រុងបាងកកនាថ្ងៃទី៦មេសា (រូបថតៈAFP/TTXVN ) (VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ថៃ(EC)នាថ្ងៃទី២២ មេសាបានជូនដំណឹងថា ការបោះឆ្នោតសកលថ្មីរបស់ថៃនឹងប្រព្រឹត្តទៅយ៉ាងឆាប់ បំផុតគឺខែកក្កដាខាងមុខ។ អគ្គលេខាធិការ EC លោក Puchong Nuchavong ឲ្យ ដឹងថា ក្នុងកិច្ចចរចារជាមួយគណៈបក្សនយោបាយចំនួន៥៣ក្នុងថ្ងៃដដែល EC បានស្នើរ ពេលវេលារៀបចំការបោះឆ្នោតសកលថ្មីគឺថ្ងៃទី ២០កក្កដា ថ្ងៃទី ១៧ សីហា ឬថ្ងៃ ទី១៤កញ្ញា ព្រមទាំងសន្យាថា នឹងពិភាក្សាអំពីថ្ងៃបោះឆ្នោតជាមួយ រដ្ឋអំណាច បណ្តោះអាសន្នរបស់លោកស្រីនាយករដ្ឋមន្រ្តី Yingluck Shinawatra។         ក៏ក្នុងថ្ងៃទី២២មេសា ក្នុងកិច្ចចរចាររៀបចំដោយ ECរវាងរដ្ឋាភិបាលថៃជាមួយ ភាគីប្រឆាំង ស្តីអំពីផែនការបោះឆ្នោត​បានបញ្ចប់ ហើយមិនទទួលបាន ចំណុច លោតផ្លោះណាមួយឡើយ ដោយសារគណៈបក្សប្រជាធិបតេយ្យមិន ចូលរួម។         ចំពោះមុខកិច្ចប្រជុំ គណៈបក្ស Puea ថៃ (គណៈបក្សដើម្បីប្រទេសថៃ) របស់ លោកស្រី Yingluck បានរិះគន់ដោយពេញទំហឹង ចំពោះ​ “ឧបាយកល” បំផ្លាញ់ការ បោះឆ្នោតរបស់ភាគីប្រឆាំងផងដែរ៕