ថៃ៖ប្រធានព្រឹទ្ធសភាពអះអាងថានឹងច្រានចោលពង្រាងច្បាប់លើកលែងទោស
06/11/2013 10:14
(VOVworld)-កាសែត Bangkok Post ក្នុងច្បាប់ចេញ នាថ្ងៃទី៦វិច្ឆិកាបានដកស្រង់ពាក្យសម្តីរបស់ប្រធាន ព្រឹទ្ធសភាថៃ លោក Nikom Wairatpanich ថា

បាតុកម្មនៅថៃប្រឆំាងជំទោសពង្រាងច្បាប់លើកលែងទោស (រូបថតៈ TTXVN) (VOVworld)--កាសែត Bangkok Post ក្នុងច្បាប់ចេញនាថ្ងៃទី៦វិច្ឆិកាបានដកស្រង់ ពាក្យសម្តីរបស់ប្រធានព្រឹទ្ធសភាថៃ លោក Nikom Wairatpanich ថាព្រឹទ្ធសភាថៃ មិនយល់ព្រមថា គោលការណ៌ពង្រាងច្បាប់លើកលែងទោសចំពោះបណ្តាមុខ សញ្ញាពាក់ព័ន្ធដល់ការប៉ះបោរលើវិថីពីមុននោះ។ ថ្លែងមតិក្នុងសន្និសីទកាសែត១ លោក Wairatpanichឲ្យដឹងថា កាយវិការនេះរបស់ព្រឹទ្ធសភាគឺ “សំដៅស្វែងរក ដំណោះស្រាយ១សម្រាប់ប្រទេសជាតិនិងសម្រុះសម្រួលភាពតានតឹងនយោបាយ”។ មុននោះនាថ្ងៃទី៦តុលាគណៈកម្មការប្រឆំាងអំពើពុករលួយជាតិថៃ (NACC) បានប្រកាសប្រឆំាងជំទាស់នឹងពង្រាងច្បាប់ពោលខាងលើ ដោយសារព្រួយ ប្រារម្ភចំពោះផលវិបាកគតិយុត្ត និងជះឥទ្ធិពលដល់រូបភាពទឹកដីប្រទេស ជាតិ។ ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra បានអំពាវ នាវបណ្តាព្រឹទ្ធសមាជិកពិនិត្យពង្រាងច្បាប់នេះដោយ ឈរលើស្មារតីសម្រុះ សម្រួលជាមួយការខំប្រឹងប្រែងឯកភាពប្រទេសជាតិ៕
Related







