ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី
30/01/2016 08:33
(VOVworld) – នារសៀលថ្ងៃទី ២៩ មករា គណៈកម្មាធិ ការរៀបចំរដ្ឋធម្មនុញ្ញរបស់ ថៃ (CDC) បានប្រកាស សេចក្តីព្រាងរដ្ឋធម្មនុញ្ញជាលើកដំបូងរួមមានជំពូកចំនួន ១៥ និងមាត្រាចំនួន ២៧០។

ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ២៩ មករា គណៈកម្មាធិការរៀបចំរដ្ឋធម្មនុញ្ញ របស់ ថៃ (CDC) បានប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញជាលើកដំបូងរួមមាន ជំពូកចំនួន ១៥ និងមាត្រាចំនួន ២៧០។ ខ្លឹមសារនៃឯកសារនេះរួមមានមា ត្រាស្តីពី៖ ខឿន រាជាធិបតេយ្យ សិទ្ធិប្រជាពលរដ្ឋ កាតព្វកិច្ចរបស់ប្រជាពលដ្ឋ កាតព្វកិច្ចរបស់រដ្ឋ គោលនយោបាយរដ្ឋការរៀបចំរដ្ឋាភិបាលបញ្ហាជំលោះ ផលប្រយោជន៍ប្រព័ន្ធតុលាការជាដើម។ តាមប្រធាន CDC លោក Meechai Ruchuphan ថា៖ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីត្រូវបានរៀបចំដោយឈរលើមូល ដ្ឋានរដ្ឋធម្មនុញ្ញបណ្តោះអាសន្ននាឆ្នាំ ២០១៤ និងជារដ្ឋធម្មនុញ្ញមានចរិត លក្ខណៈកែទម្រង់ដោយសារប្រមូលផ្តុំទៅ លើការប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ។ ទោះបីជាឲ្យដឹងថា៖ CDC ត្រៀមខ្លួន ជាស្រេចទទួលរាល់មតិ ដើម្បីសម្រេចដំណើការរៀបចំរដ្ឋធម្មនុញ្ញក្តី ប៉ុន្តែ លោក Meechai ក៏បានឲ្យ ដឹងថា៖ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះនៅរក្សាបានមាត្រាលេខ ៤៤ ដែលអះ អាងនូវតួនាទីរបស់ក្រុមប្រឹក្សារជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ក្នុងស្ថានភាពវិបត្តិដូចជាមធ្យោបាយមួយដើម្បីធានាដំណាក់កាលអន្តរកាល ក្នុងសន្តិភាពដល់ពេលណារដ្ឋាភិបាលថ្មីត្រូវបានបោះឆ្នោត៕
Related




