ថៃអាចនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ
17/04/2014 08:02
(VOVworld)-នាថ្ងៃទី១៦មេសា សមាជិក១នាក់ក្នុង គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (EC)របស់ ថៃ លោក Somchai Srisutthiyakorn បានឲ្យដឹងថា

ថៃអាចនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ (រូបថតៈ vov.vn) (VOVworld)-នាថ្ងៃទី១៦មេសា សមាជិក១នាក់ក្នុងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (EC)របស់ថៃ លោក Somchai Srisutthiyakorn បានឲ្យដឹងថា ថៃអាចនឹងត្រៀមរៀបចំការបោះឆ្នោតសកលថ្មីនាថ្ងៃទី២០កក្កដាឬថ្ងៃទី២៧កក្កដាខាង មុខ។ ប្រសិនជាអនុវត្តន៍តាមផែនការនេះ រដ្ឋសភាថៃនឹងបើកកិច្ចប្រជុំនាខែកញ្ញា ក្នុងពេលដែលរដ្ឋាភិបាលថ្មីនឹងបានបង្កើតឡើងនាខែតុលាខាងមុខ។ តាមលោក Somchai ថា វិធានការជាច្រើននឹងបានអនុម័តសំដៅធានាការ ចុះបញ្ជីរឈ្មោះបោះឆ្នោតរបស់បេក្ខជន ដើម្បីការបោះឆ្នោតនេះគ្មានមូលហេតុ ណាត្រូវលុបចោល ដូចជាការបោះឆ្នោតនាថ្ងៃទី២កុម្ភៈមុននេះឡើយ៕
Related





