ថ្នាក់ដឹកនាំពិភពលោកអបអរសាទរប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald Trump
10/11/2016 07:27
(VOVworld) - នាថ្ងៃទី៩ វិច្ចិកា ថ្នាក់ដឹកនាំជាច្រើនលើ ពិភពលោកបានថ្លែងការណ៍អបអរសាទរប្រធានា ធិបតីដែលទើបនឹងបានជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump ព្រមទាំងសង្កត់ធ្ងន់លើការបន្ត ជំរុញទំនាក់ទំនងជាមួយរដ្ឋអំណាចថ្មីផងដែរ។

ប្រធានាធិបតីឆែនលោក Milos Zeman ថ្លែងការអបអរសាទរទៅដល់លោក Donald Trump នៅក្រុង Praha កាលពីថ្ងៃទី៩ វិច្ចិកា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៩ វិច្ចិកា ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានថ្លែង ការណ៍អបអរ សាទរប្រធានាធិបតីដែលទើបនឹងបានជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump ព្រម ទាំងសង្កត់ធ្ងន់លើការបន្តជំរុញទំនាក់ទំនងជាមួយរដ្ឋអំណាចថ្មី ផងដែរ។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អបអរសាទរលោក Donald Trump ហើយ សំដែងក្ដីសង្ឃឹមនូវកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតរវាងអាមេរិកនិង អាល្លឺម៉ង់។នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក៏បានអះអាងថា ឡុងដ៍ និងវ៉ាស៊ីនតោន នៅជាដៃគូ ស្និទ្ធិស្នាលនិងរឹងមាំលើវិស័យពាណិជ្ជកម្ម សន្តិសុខក៏ ដូចជាការពារជាតិ។ នាថ្ងៃដដែល ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗជាច្រើនដូចជាម៉ិកស៊ិក គុយបា ឆែក ប៊ែលហ្សិក អ៊ីតាលី អូស្ត្រាលីនិងកាណាដា សុទ្ធតែបានថ្លែងការអបអរសាទរ ជ័យជំនះរបស់លោក Donald Trump។ថ្នាក់ដឹកនាំទាំងអស់នេះសុទ្ធតែមានគោល បំណងក្លាយទៅជាមិត្តភក្តិរបស់ រដ្ឋអំណាចរបស់ប្រធានាធិបតីថ្មីលោក Donald Trump និងរដ្ឋសភាអាមេរិក៕
Related





