VOV WorldVOV World
ថ្នាក់ដឹកនាំធនាគារពិភពលោកផ្ញើររបាយការណ៍ថ្មីៗបំផុតស្ដីពីសេដ្ឋកិច្ចសង្គមវៀតណាមជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
06/06/2019 08:51
(VOVWORLD) - នាថ្ងៃទី៥ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយនាយកជាតិនៃធនាគារពិភព លោក (WB) ប្រចាំវៀតណាមលោក Ousmane Dione។
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយនាយកជាតិនៃធនាគារពិភព លោក (WB) ប្រចាំវៀតណាមលោក Ousmane Dione។ (រូបថត៖ VGP)   អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា វៀតណាមានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជា មួយអង្គការហិរញ្ញវត្ថុធំៗលើពិភព លោក ដែលក្នុងនោះមាន WB ផងដែរ។ លោក បានជម្រាបថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨ បានរីកចម្រើនយ៉ាងខ្លាំងក្លានិង គ្រប់ជ្រុងជ្រោយ ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកស្ទួយផង ដែរ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា វៀតណាមនឹងបន្តអភិវឌ្ឍឧស្សា ហកម្មដោយអនុវត្តន៍ បច្ចេកវិទ្យាខ្ពស់ ហើយមានគោលបំណងចង់អោយ WB ពិគ្រោះយោបល់សម្រាប់រដ្ឋាភិបាលវៀតណាមក្នុងវិស័យនេះ។         ក្នុងឱកាសនេះ នាយកជាតិនៃធនាគារពិភពលោកប្រចាំវៀតណាមលោក Ousmane Dione បានប្រគល់ជូននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នូវរបាយការណ៍ថ្មីបំផុតស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាម ដែល WB ទើបនឹងបានសម្រេចរួច តាមនោះ រួមចំណែកជួយអោយរដ្ឋាភិបាលវៀត ណាមមានការវាយតម្លៃដ៏ត្រឹមត្រូវថែមទៀតចំពោះទិសដៅអភិវឌ្ឍនាពេលខាង មុខ៕