ថ្នាក់ដឹកនាំគណៈបក្សធំៗចំនួន២នៅកម្ពុជាឯកភាពគ្នាបន្តវប្បធម៌សន្ទនា
11/12/2015 09:09
(VOVworld)-កាលពីល្ងាចថ្ងៃទី១០ ធ្នូ នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP)

(VOVworld)-កាលពីល្ងាចថ្ងៃទី១០ ធ្នូ នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) សម្តេច ស ខេង និងប្រធានស្តីទី គណៈបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានជួបគ្នាជាថ្មី ដោយបាន ឯកភាពគ្នាបន្តវប្បធម៌សន្ទនារវាងគណៈបក្សទាំងពីរ និងដោះស្រាយរាល់បញ្ហានៅ សេសសល់ដោយឈរលើស្មារតីផ្សះផ្សារជាតិនិងសាមគ្គីជាតិ។ តាមសេចក្តី ប្រកាស ក្រោយជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ពិនិត្យនិងផ្តល់ មតិទៅលើ សេចក្តីព្រាងច្បាប់សហជីព និងបង្កើតក្រុមការងាររួម សំដៅបង្កើត យន្តការអនុវត្ត វប្បធម៌សន្ទនាតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាង CPP និង CNRP ដែលទទួល បាននាថ្ងៃទី៨ឧសភាឆ្នាំ២០១៥។ ភាគីទាំងពីរក៏បាន យល់ព្រមគ្នាដោះស្រាយរាល់ បញ្ហានៅសេសសល់ដោយឈរលើស្មារតីសាមគ្គី ផ្សះផ្សារជាតិតាមគោលការសេរីភាព ប្រជាធិបតេយ្យនិងគោរពច្បាប់៕
Related





