VOV WorldVOV World
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានប្រឆាំងជំទាស់ចំពោះទឡ្ហីករណ៍របស់ចិនអំពីស្ថានភាពនៅសមុទ្រខាងកើត
21/05/2014 10:20
(VOVworld)-ក្នុងបទឆ្លើយសំភាសរបស់ “ទស្សនាវដ្តី វិថី Wall”នាថ្ងៃទី២០ឧសភា រដ្ឋមន្រ្តីការបរទេសឥណ្ឌូ នេស៊ីលោក​​ Marty Natalegawa
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានប្រឆាំងជំទាស់ចំពោះទឡ្ហីករណ៍របស់ចិនអំពីស្ថានភាពនៅសមុទ្រខាងកើត
                រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក​​ Marty Natalegawa (រូបថតអិនធឺណែត) (VOVworld)-ក្នុងបទឆ្លើយសំភាសរបស់ “ទស្សនាវដ្តីវិថី Wall”នាថ្ងៃទី២០ឧសភា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក​​ Marty Natalegawa បានប្រឆាំងជំទាស់ ចំពោះទស្សនៈមួយចំនួនដែលចិនធ្លាប់នាំចេញសំដៅអធិប្បាយឲ្យអំពើដែលធ្វើ ឲ្យបង្កើនភាពតានតឹងលើសមុទ្រខាងកើត ព្រមទាំងឲ្យដឹងថែមទៀតថា ឥណ្ឌូនេ ស៊ីនឹង ធ្វើ អន្តរាគមន៍យ៉ាងខ្លាំងក្លារជាង សំដៅដោះស្រាយភាពតានតឹងនៅ សមុទ្រខាងកើត ក្រោយពីចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅក្នុង តំបន់សមុទ្ររបស់វៀតណាម។ តាមលោក Natalegawa​​ ថា ភាពតានតឹងនាសព្វ ថ្ងៃរវាងវៀតណាម និងចិន មិនត្រឹមតែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងជា បញ្ហារបស់តំបន់ទៀត ផង។ ដោយហេតុនេះ អាស៊ានមាន “ភារកិច្ចពិសេស” សម្រាប់ភាគី ទាំងពីរនឹងជួបសន្ទនាដើម្បីដោះស្រាយស្ថានភាពនេះ។ លោក អះអាងថា ជាច្បាស់លាស់ថាចិនបានរំលោភទៅលើសេចក្តីថ្លែងការស្តីពីការ ប្រតិបត្តិសម្រាប់ភាគី នានានៅសមុទ្រខាងកើត (DOC)​ ខណៈពេលដែល  ចិនបានសន្យាប្រតិបត្តិសេច ក្តីថ្លែងការនេះជារឿយៗ។         ក្នុងពេលជាមួយគ្នានេះ ឆ្លើយសម្ភាសជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Nikkei ពេលមកដល់ជប៉ុនចូលរួមសន្និសីទ “អនាគតទ្វីបអាស៊ី” នាយករដ្ឋមន្រ្តី សឹង្ហបុរី លោក​ Ly Shieng Loong បានលើកច្បាស់ថា  អាស៊ាននឹងធ្វើអន្តរាគមន៍ ចូលក្នុង បញ្ហាសមុទ្រខាងកើត នឹងខំប្រឹងបង្រែងអស់ពីកម្លាំងកាយចិត្តធ្វើឲ្យ បញ្ហានេះមិន ជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងអាស៊ាននិងចិន។         ចំពោះបញ្ហានេះ រដ្ឋាភិបាលម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ជាចាំបាច់ណាស់គឺ ត្រូវជម្រុញដំណើរការចរចារ ក្រោមប្រតិបត្តិតំបន់នៅសមុទ្រខាងកើយយ៉ាង ឆាប់ៗ៕