VOV WorldVOV World
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស
30/07/2015 08:28
(VOVworld) - នារសៀលថ្ងៃទី២៩ កក្កដា នៅខុទ្ទកា ល័យមជ្ឈឹមបក្ស អគ្គលេខា បក្សកុម្មុយនីស្តវៀតណាម លោក​Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ដែលកំពុងអញ្ជើញ បំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោកNguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron (VOVworld) - នារសៀលថ្ងៃទី២៩ កក្កដា នៅខុទ្ទកាល័យមជ្ឈឹមបក្ស អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក​Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយក រដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ដែលកំពុងអញ្ជើញបំពេញទស្សន កិច្ចនៅវៀតណាម។នៅទីនេះ លោក Nguyen Phu Trong មាន គោលបំណងថា ដំ ណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកនាយករដ្ឋ មន្រ្តីអង់គ្លេសនឹងរួម ចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក បន្តជំរុញកិច្ច សហប្រតិបតិ្តការលើ វិស័យនានាក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ចក្រ ភពអង់គ្លេស ក្នុង នោះមានទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមជាមួយគណៈបក្សនយោ បាយនៃអង់គ្លេសទៀតផង។លោកអគ្គលេខាបក្សក៏ស្នើរឲ្យអង់គ្លេសបន្តមាន សម្លេងសកម្មចំពោះការដោះស្រាយដោយសន្តិវិធីនូវជំលោះនានានៅតំបន់ អាស៊ី-ប៉ាស៊ី ហ្វិកក៏ដូចជាលើពិភពលោកផងដែរ។ រីឯនាយករដ្ឋមន្រ្តីលោក David Cameron បានអះអាងថា រាជរដ្ឋាភិបាលអង់គ្លេស គោរពទំនាក់ទំនងជាមួយវៀតណាម និងខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចសន្យាជាមួយវៀតណាមលើបណ្ដាវិស័យអាទិភាព។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក David Cameron (រូបថត៖VGP) ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួប សន្ទនាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។នៅទីនេះ លោក ប្រធានរដ្ឋបានសំដែងជំនឿជាក់ថា ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងEUត្រូវបានចុះហត្ថលេខា​ទំនាក់ទំនងសហប្រតិបតិ្ត ការ ពាណិជ្ជកម្មរវាងវៀតណាមនិងចក្រភពអង់គ្លេសនឹងមានការផ្លាស់ប្ដូរ យ៉ាងសកម្ម៕