VOV WorldVOV World
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
03/02/2026 07:12
(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ឡៃហ័រ/VOV) អញ្ជើញចូលរួមមានវត្តមាន អគ្គលេខាបក្ស ឡោក តូ ឡឹម; លោកប្រធានរដ្ឋ លោក លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន... រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរូបនៃបក្ស រដ្ឋ និងរដ្ឋសភា។ កម្រងផ្កាពីគណៈប្រតិភូសរសេរថា "ដឹងគុណជារៀងរហូតចំពោះលោកប្រធានហូជីមិញដ៏មហិមារ"។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ឡៃហ័រ/VOV) គណៈប្រតិភូបានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ និងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់លោកប្រធាន ហូ ជីមិញ ដែលជាស្ថាបនិក ជាថ្នាក់ដឹកនាំ និងជាអ្នកដឹកមនាំបក្សកុម្មុយនិស្តវៀតណាម ដែលជាកងទ័ពជួរមុខរបស់វណ្ណៈកម្មករ ប្រជាជនកម្មករ និងប្រជាជាតិវៀតណាម។ ក្នុងរយៈពេលជាង ៩៦ ឆ្នាំនៃការអភិវឌ្ឍ និងការរីកចម្រើន បក្សបានដឹកនាំប្រជាជនឱ្យសម្រេចបាននូវសមិទ្ធផលដ៏ឧត្តុងឧត្តម។ ខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្ត វៀតណាមក៏ស្របពេលវេលាដែលប្រទេសជាតិទាំងមូល កំពុងអវអរសាទរភាពគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សផងដែរ។ មហាន្និបាតគឺជាព្រឹត្តិការណ៍មានអត្ថន័យប្រវត្តិសាស្ត្រ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការនាំប្រទេសជាតិឈានចូលយុគ្គសម័យស្ទុះឈានទៅមុខ៕
TAG
VOV/VOVworld/ថ្នាក់ដឹកនាំបក្ស/រដ្ឋ/គោរពវិញ្ញាណក្ខ័ន្ធ/លោកប្រធានហូជីមិញ/ឱកាស/ខួបលើកទី៩៦/ការបង្កើត/បក្សកុម្មុយនិស្តវៀតណាម