VOV WorldVOV World
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួល ជួបជាមួយអនុប្រធានគណកម្មការយោ ធាមជ្ឈឹមចិនលោក Fan Changlong
19/06/2017 11:27
(VOVWORLD) -ដូចព័ត៌មានដែលបានប្រកាស នារសៀលថ្ងៃទី១៨មិថុនានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួល ជួបជាមួយឧត្តមសេនីយ៍ឯក លោក Fan Changlong អនុប្រធានគណៈកម្មការយោធាមជ្ឈឹម ចិន។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួល ជួបជាមួយអនុប្រធានគណកម្មការយោ ធាមជ្ឈឹមចិនលោក Fan Changlong
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯក លោក Fan Changlong អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន  នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន និងស្នើឲ្យភាគីទាំងពីររក្សាសន្តិ ភាព  ស្ថិរភាពនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ។ ក៏នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញទទួលជួបជាមួយលោក Fan Changlong ផងដែរ។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែងក្តីជឿជាក់ថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹង រួមចំណែកសកម្មទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន។ អញ្ជើញធ្វើការតបវិញ ឧត្តមសេនីយ៍ឯក លោក Fan Changlong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូគឺសំដៅអនុវត្តមនសិការរួមសំខាន់ៗ ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាព ក្នុងនោះមានការងារជម្រុញកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោក Fan Chang long បានអះងអាង ថា បក្ស រដ្ឋាភិបាលនិងកងទ័ពចិនជានិច្ចកាល គោរពនូវទំ នាក់ទំនងលើគ្រប់វិស័យ ជាមួយវៀតណាម។ កងទ័ពចិនប្តេជ្ញាចិត្តរួមជាមួយកង ទ័ពវៀតណាមអនុវត្តយ៉ាង ត្រឹមត្រូវរាល់កិច្ចចរចាររវាងថ្នាក់ដឹកនាំបក្សទាំងពីរនិងរដ្ឋទាំងពីរផងដែរ៕