ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរតេតបណ្ដាតំបន់
15/01/2012 08:19
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៤និងទី១៥មករាអគ្គលេខា បក្សកុម្មុយនិស្តវៀតណាម Nguyen PhuTrongបានអញ្ជើញ ទៅសាកសួរសុកទុក្ខនិងជូនពរតេតកម្មាភិបាលរបស់បក្ស ភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Quang Ngai ភាគ កណ្តាលវៀតណាម។ នៅទីនេះ លោកបានដាក់តឿន

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី ១៤និងទី១៥មករា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុកទុក្ខនិងជូនពរ តេតកម្មាភិបាល របស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Quang Ngai ភាគ កណ្តាលវៀតណាម។ នៅទីនេះ លោកបានដាក់តឿនរដ្ឋអំណាចតំបន់ គប្បី យកចិត្តទុកដាក់ដល់ ឃុំក្រីក្រ គ្រួសារនយោបាយ និងគ្រួសារនេសាទត្រី ដែល ជួបការដោយគ្រោះធម្មជាតិ។ អគ្គ លេខា Nguyen Phu Trong បានវាយតម្លៃខ្ពស់ សាមគ្គីភាព ការប្តេជ្ញាចិត្តរបស់រដ្ឋអំណាច ក្នុងតំបន់ក្នុងការកសាងស្រុកកំណើត Quang Ngai កាន់តែបានសម្បូធូធារ។ លោកក៏ ដាក់តឿន រដ្ឋអំណាច តំបន់ យក ចិត្តទុកដាក់ ថែទាំជីវភាពរស់នៅរបស់អ្នកនេសាទ ទៀតផង។ លោកចាត់ទុកថា ការអភិវឌ្ឍន៌សេដ្ឋកិច្ចសមុទ្រគឺការផ្តើមគំនិតដ៏ត្រឹមត្រូវ ប៉ុន្តែ អ្នកនេសាទត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា និងជួយគ្នាពេលទៅនេសាទ ត្រីលើសមុទ្រ ពង្រីកសេដ្ឋកិច្ចធ្វើមាឲ្យគ្រួសារផង និងរួមវិភាកទានការពារអធិបតេយ្យភាព សមុទ្រកោះរបស់មាតុប្រទេស។
Related




