VOV WorldVOV World
ថ្នាក់ដឹកនាំបរទេសចូលរួមបុណ្យសពលោក Lee Kuan Yew
29/03/2015 09:24
(VOVworld) – ថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោក បានមកដល់សឹង្ហបុរីដើម្បី ចូលរួបុណ្យសពលោក Lee Kuan Yew អតីតនាយករដ្ឋមន្ត្រីនៃប្រទេសនេះ នាថ្ងៃទី ២៩ មិនា។
ថ្នាក់ដឹកនាំបរទេសចូលរួមបុណ្យសពលោក Lee Kuan Yew
ថ្នាក់ដឹកនាំបរទេសចូលរួមពិធីកាន់ទុក្ខជាតិលោក Lee Kuan Yew ជាច្រើនកុះករ (Image: VNA) (VOVworld) – ថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោកបានមកដល់សឹង្ហបុរីដើម្បី  ចូលរួមបុណ្យសពលោក Lee KuanYew អតីតនាយករដ្ឋមន្ត្រីនៃប្រទេសនេះ នាថ្ងៃទី  ២៩ មិនា។ តាងនាមបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានចូលរួមបុណ្យសពនេះ។ បណ្ដាថ្នាក់ ដឹកនាំផ្សេងៗ ទៀតក្នុងតំបន់ ដូចជា ព្រះមហាក្សត្រម៉ាឡេស៊ី Abdul Halim ប្រធាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ប្រធាធិបតីមីយ៉ាន់ម៉ា លោក Thein Sein អតីតប្រធានាធិបតី អាមេរិក លោក Bill Cliton ក៏បានចូលរួមបុណ្យសពនេះ ផងដែរ៕