VOV WorldVOV World
ថ្នាក់ដឹកនាំអឺរ៉ុបសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិក
12/11/2016 08:31
(VOVworld) - ក្រោយពីមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក​ នាថ្ងៃទី១១ វិច្ចិកា ប្រធានាធិបតីបារាំងលោក Francois Hollande ឲ្យដឹងថា លោកនឹងបំភ្លឺទស្សនៈយ៉ាងច្បាស់លាស់ជា មួយម្ចាស់សេតវិមាននាអនាគត ក្នុងការសន្ទនាតាមទូរស័ព្ទស្មោះត្រង់។
ថ្នាក់ដឹកនាំអឺរ៉ុបសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិក
(VOVworld) - ក្រោយពីមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានា ធិបតីអាមេរិក​ នាថ្ងៃទី១១ វិច្ចិកា ប្រធានាធិបតីបារាំងលោក Francois Hollande ឲ្យដឹង ថា លោកនឹងបំភ្លឺទស្សនៈយ៉ាងច្បាស់លាស់ជាមួយម្ចាស់សេតវិមាននា អនាគតក្នុង ការសន្ទនាតាមទូរស័ព្ទស្មោះត្រង់។លោក Hollande ឲ្យដឹងថែមទៀតថា សង្គ្រាម ប្រឆាំងភេរវកម្មនិងប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និង ជំលោះនៅប៉េក ខាងកើតអ៊ុយក្រែន ជាបញ្ហាដែលលោកចង់ពិភាគ្សាក្នុងការ សន្ទនាតាមទូរស័ព្ទ នេះ។លោកក៏បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពដ៏យូរ អង្វែងរបស់បារាំងនិង អាមេរិក ក៏ដូចជាស្មារតីសាមគ្គីភាពរបស់ប្រជាជនអាមេរិក ចំពោះបារាំងក្រោយ ពីប៉ុន្មានករណីវាយប្រហារភេរវកម្មដែលកើតមានឡើងនៅប្រទេសអឺរ៉ុបខាងលិច នេះក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយប់ថ្ងៃទី១០ វិច្ចិកា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក  Trump ដើម្បីពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកផងដែរ៕