ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong Un

(VOV)_ ​ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោកKim Jong
Un បានទៅត្រួតពិនិត្យការធ្វើសមយុទ្ធនៅតំបន់ជិតសមុទ្រពណ៌លឿង។ ចូលរួម
ការធ្វើសមយុទ្ធនេះ មានបណ្ដាកងកម្លាំងកាំភ្លើងធំ និងបណ្ដាអង្គភាពការពារកោះ
ដែលបានប្រព្រឹត្តទៅនៅកោះ Mu និង Jangjae។ ថ្លែងមតិនៅទីនេះ​ លោកKim Jong
Un បានអំពាវនាវអោយបណ្ដាទាហាន សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត
កូរ៉េ ត្រូវបង្កើនការហ្វឹកហ្វឺន។

ការធ្វើសមយុទ្ធនេះបានប្រព្រឹត្តទៅក្នុងកាលះទេសះដែលភាពតានតឹង​នៅ
ឧបទ្វីបកូរ៉េកំពុងកើនឡើង​ដោយសារអាមេរិក និងកូរ៉េខាងត្បូងមានគំរោងធ្វើ​សម
យុទ្ធរួមនាដើមខែមេសាខាងមុខនេះ៕