ថ្នាក់ដឹកនាំវៀតណាមបានផ្ញើរសារទូរលេខរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំឡាវ
18/05/2014 09:24
Vovworld-សារទូរលេខរំលែកទុក្ខរបស់គណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ ប្រធានរដ្ឋសភា រដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានផ្ញើរជូនថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនាថ្ងៃទី១៧ឧសភានៅឡាវ (ទីភ្នាក់ងារសារព័ត៌មានឡាវ) Vovworld-សារទូរលេខរំលែកទុក្ខរបស់គណៈកម្មាធិការបក្សកុម្មុយនីស្តវៀត ណាម ប្រធានរដ្ឋ ប្រធានរដ្ឋសភា រដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀត ណាមបានផ្ញើរជូនថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីទទួលបានព័ត៌មានឲ្យដឹងថាថាថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់បក្សនិងរដ្ឋាភិបាលឡាវត្រូវទទួលមរណភាពនាថ្ងៃទី១៧ឧសភា។ សារទូរលេខបាន អះអាងថា នេះជាការខូចខាតដ៏ធំធេងរបស់បក្សរដ្ឋរដ្ឋសភានិងរដ្ឋាភិបាលឡាវ។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមបាត់តៅសមមិត្តមិត្តភក្តិជិតស្និទ្ធដែលជា និច្ចកាលយកចិត្តទុកដាក់និងសកម្មរួមចំណែកទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសវៀតណាម-ឡាវ។ ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនាថ្ងៃទី១៧ឧសភាដែលធ្វើឲ្យសមាជិក ការិយាល័យនយោបាយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Douangchay Phichit លេខាមជ្ឈឹមបក្សនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ Thong banh Sengaphone លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹម លោក Chuang Sombounkhan រួមជាមួយមន្ត្រីមួយចំនួនត្រូវស្លាប់៕
Related





