ថ្ងៃទី៩ មិថុនា វៀតណាមនឹងប្រកាសបញ្ជីឈ្មោះសមាជិកសភាជាប់ឆ្នោតនីតិកាលទី១៤
08/06/2016 09:30
(VOVworld) - មានបេក្ខជនចំនួន៤៩៦រូបដែលជាប់ ឆ្នោតជាសមាជិកសភា ហើយបេក្ខជន៣សែន២ហ្មឺន ៣រយ៦០នាក់ជាប់ឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់។

ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅសម័យប្រជុំ (រូបថត៖VOV) (VOVworld) - សម័យប្រជុំលើកទី៦របស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតត្រូវ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៨ មិថុនា នៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ការបោះឆ្នោតសមាជិកសភានីតិកាលពី១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ បានប្រព្រឹត្ត ទៅដោយប្រជាធិបតេយ្យនិងត្រឹមត្រូវតាមច្បាប់។មានបេក្ខជនចំនួន៤៩៦រូបដែល ជាប់ឆ្នោតជាសមាជិកសភា ហើយបេក្ខជន៣សែន២ហ្មឺន៣រយ៦០នាក់ជាប់ឆ្នោត ជាតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “បរិយាកាសនៃទិវាបោះឆ្នោតសប្បាយអ៊ូអរណាស់។ការងារឃោសនានិងតុប តែងកន្លែងបោះឆ្នោតតាំងពីតំបន់វាលទំនាបដល់តំបន់ព្រៃភ្នំ កោះសមុទ្របាន ប្រព្រឹត្តទៅដោយភាពល្អប្រសើរ។យើងនឹងប្រកាសលទ្ធផលបោះឆ្នោតក្រោយពី ២០ថ្ងៃតាមច្បាប់”។ នារសៀលថ្ងៃទី៩ មិថុនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នឹងបើកសន្និសីទ កាសែត ប្រកាសលទ្ធផលនៃការបោះឆ្នោតនិងបញ្ជីឈ្មោះអ្នកជាប់ឆ្នោតជាសមា ជិកសភានីតិកាលទី១៤៕
Related
More




