តំលៃប្រាក់ពាណិជ្ជកម្មឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លាអាមេរិក
26/11/2013 11:03
(VOVworld) – តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំចូល ឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លា អាមេរិកកាលពីឆ្នាំ ២០០៨ ដល់ខែ កញ្ញា ឆ្នាំ ២០១៣។

តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំចូលឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំ ២០០៨ ដល់ខែ កញ្ញា ឆ្នាំ ២០១៣។ (Image: VOV) (VOVworld) – ក្នុងសន្និសីទផ្តល់ប្តូរការងារនៃគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្ម តំបន់ព្រំដែន នាព្រឹកថ្ងៃទី ២៦ វិច្ឆិកា នៅ ទីក្រុងហាណូយគណៈកម្មាធិការទទួលបន្ទុក ពាណិជ្ជកម្មក្នុងតំបន់ព្រំដែនមជ្ឈឹមបានឲ្យដឹងថា៖ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំ ចូលឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំ ២០០៨ ដល់ខែ កញ្ញា ឆ្នាំ ២០១៣។ ក្រៅពីលទ្ធផលសកម្មដែលទទួលបានបណ្ដាតំណាង ក៏បានចាត់ទុកដែរថា៖ នៅមានបញ្ហាសេសសល់ក្នុងការគ្រប់គ្រងពាណិជ្ជកម្មតំបន់ ព្រំដែនក្នុងរយៈពេលកន្លងទៅ។ ដើម្បីជំនះពុះពារលើការលំបាកពោលខាងលើ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានឲ្យដឹងថា៖ “យើងត្រូវម្ចាស់ការក្នុងការត្រួតពិនិត្យនិងជួបចរចារជាមួយបណ្ដាប្រទេសដែលមាន ខ្សែព្រំដែនរួមជាមួយវៀតណាមដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីពាណិជ្ជកម្ម សេវ៉េកម្មឆ្លងពំ្រដែនឲ្យសមស្របនឹងសំណូរពរនៃការពិតជាក់ស្តែង។ បន្ទាប់នោះ យើងនឹងជំរុញខ្លាំងយុទ្ធសាស្ត្រផែនការសហប្រតិបត្តិការក្នុងតំបន់ព្រំដែនជាមួយ ប្រទេសជិតខាងនានា៕”
Related






