តំលៃប្រាក់នាំចេញបង្កងកើនឡើង ៣៨% ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ
08/09/2013 09:18
(VOVworld) – ការនាំចេញបង្កងកំពុងស្តារឡើងវិញដោយមានកំណើននៃការនាំចេញមុខ ទំនិញនេះទទួលបាន ៣៨%។

តំលៃប្រាក់នាំចេញបង្កងកើនឡើង ៣៨% ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ (Image: VOV Online) (VOVworld) – អគ្គលេខាធិការសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) លោក Truong Dinh Hoe បានឲ្យដឹងថា៖ ការនាំចេញបង្កងកំពុងស្តារ ឡើងវិញដោយមាន កំណើននៃការនាំចេញមុខទំនិញនេះទទួលបាន ៣៨%។ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០១៣ តំលៃប្រាក់នាំចេញបង្កងសរុប ទទួលបានជាង ១ ពាន់ ៦ រយលាន ដុល្លាអាមេរិក កើនឡើង ១៨% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ ដោយមានតំលៃប្រាក់នាំ ចេញជាមធ្យមទទួលបាន ២៥០ លាន ដុល្លាអាមេរិកក្នុងមួយខែមានលទ្ធភាពតំលៃប្រាក់ នាំចេញបង្កងរបស់វៀតណាមអាចទទួលបាន ២ ពាន់ ៥ រយលាន ដុល្លាអាមេរិក ក្នុងឆ្នាំ ២០១៣ កើន ឡើង ១២% - ១៦% បើបៀបឆ្នាំទៅមិញ៕
Related





