តំលៃប្រេងលើពិភពលោកបានកើនឡើងក្នុងថ្ងៃទី៣ជាបន្តបន្ទាប់
04/02/2015 09:40
Vovworld-នាថ្ងៃទី៣កុម្ភៈ បញ្ចប់រយៈពេលផ្លាស់ប្តូរ ពាណិជ្ជកម្មនៅកន្លែងផ្លាស់ប្តូរពាណិជ្ជកម្ម New York (អាមេរិក)

តំលៃប្រេងលើពិភពលោកបានកើនឡើងក្នុងថ្ងៃទី៣ជាបន្តបន្ទាប់ (TTVH) Vovworld-នាថ្ងៃទី៣កុម្ភៈ បញ្ចប់រយៈពេលផ្លាស់ប្តូរពាណិជ្ជកម្មនៅកន្លែង ផ្លាស់ប្តូរពាណិជ្ជកម្ម New York (អាមេរិក) តំលៃប្រេងឆៅប្រគល់ខែមិនាឆ្នាំ២០១៥ បានកើនឡើង៣,៤៨ដុល្លារអាមេរិកឡើងដល់៥៣,០៥ដុល្លារអាមេរិកក្នុងមួយធុង នៅកន្លែងផ្លាស់ប្តូរពាណិជ្ជកម្មក្រុងឡុង(អង់គ្លេស) តំលៃប្រេង Brent សមុទ្រខាង ជើងដែលប្រគល់ក្នុងដំណាក់កាលដូចគ្នាបានកើនឡើង៣,១៦ដុល្លារអាមេរិកឡើង ដល់៥៧,៩១ដុល្លារអាមេរិកក្នុងមួយធុង។ នេះជាកំរិតតំលៃខ្ពស់បំផុតគិតតាំងពី ដំណាក់កាលតំលៃប្រេងបានធ្លាក់ដល់៤៤ដុល្លារអាមេរិកក្នុងមួយធុងនាថ្ងៃទី២៨ មករាកន្លងទៅ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការដែលក្រុមហ៊ុននិងសម្ព័ន្ធ ក្រុមហ៊ុនធំៗដូចជា BP និង BG បានកាត់បន្ថយយ៉ាងខ្លាំងការវិនិយោគដែលធ្វើឲ្យ ប្រភពផ្គត់ផ្គងត្រូវថយចុះនិងការដែលប្រាក់ដុល្លារអាមេរិកបង្កើនតំលៃគឺជាមូលហេតុ ដែលធ្វើឲ្យតំលៃប្រេងបានស្ដារឡើងវិញ ប៉ុន្តែស្ថានភាពនេះអាចមិនអូសបន្លាយបាន យូរឡើយពីព្រោះទីផ្សារនៅតែសម្បូរប្រភពផ្គត់ផ្គង៕
Related





