តំណាងសមាជិកចំនួន២៥០នាក់ចូលរួមសន្និសីទសុខុមាលភាពសង្គមអាស៊ាន
30/08/2018 08:38
(VOVWORLD) - តំណាងសមាជិកនៅក្នុងនិងក្រៅប្រទេសមានប្រមាណ ២៥០នាក់នឹងចូលរួម សន្និសីទគណៈកម្មការប្រតិបត្តិសមាគមសុខុមាលភាពសង្គមអាស៊ានលើកទី ៣៤ (ASSA 35) ដែលប្រព្រឹត្តទៅក្នុងរយៈពល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។

រូបថតគណៈកម្មាការរៀបចំ ASSA 35 សន្និសីទ ASSA 35 លើកនេះមានប្រធានបទថា «ឱកាសនិងការសាកល្បងនៃ ប្រព័ន្ធ សុខុមាលភាពសង្គមនៅតំបន់អាស៊ាន ក្នុងបរិបទបដិវត្តិន៍ឧស្សាហកម្ម ៤.០ និង ចលនាពលករដោយសេរី»។ សន្និសីទ ASSA 35 សន្និសីទនឹងអនុម័តលើសេចក្តីថ្លែងការណ៍ររួម ដោយសរឲ្យ ឃើញពីទស្សនៈ ការយល់ដឹងរួម ក៏ដូចជាការស្រុះចិត្តគំនិតរបស់សមាគមស្តីអំពី គោលដៅនិងការតម្រង់ទិសដៅនៃកិច្ចសហប្រតិបត្តិការផ្នែកសុខុមាលភាពតំបន់ ដែលសមស្របនឹងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យអាស៊ាន ឆ្នាំ ២០២៥ ដែល ត្រូវបានថ្នាក់ដឹកនាំ រដ្ឋាភិបាលនៃបណ្តាប្រទេសដែលបានអនុម័តនៅកចិ្ចប្រជុំ កំពូលអាស៊ានលើកទី២៧ផងដែរ៕
Related





