ដំណើរទស្សនកិច្ចនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាមសំដៅជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ
15/03/2014 08:59
Vovworld-មុននឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅជប៉ុន ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung (VOV) Vovworld-មុននឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅជប៉ុន ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅជប៉ុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung បានសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចមានអត្ថន័យជាច្រើន ពីព្រោះនេះជា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋដើមដំបូងរបស់បណ្ដាប្រទេសមកជប៉ុនក្នុងឆ្នាំ២០១៤។ “ទំនាក់ទំនងរវាងជប៉ុននិងវៀតណាមនាបច្ចុប្បន្នល្អប្រសើរ។ យើងកំពុងជំរុញទំនាក់ទំនងនេះលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅជាងខ្លាំងក្លាជាង។ នោះគឺទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងយើងជំរុញទំនាក់ទំនងនោះលើគ្រប់វិស័យជាង ជាមួយទស្សនវិស័យវែងឆ្ងាយជាង។” វាយតំលៃអំពីយថាទស្សន៍កិច្ចសន្យា ODA របស់ជប៉ុនសំរាប់វៀតណាមក្នុងឆ្នាំ សារពើពន្ធ២០១៤ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានចាត់ទុកថា៖ “ជប៉ុនជាអ្នកផ្ដល់ ODA ធំបំផុតសំរាប់វៀតណាមក្នុងច្រើនឆ្នាំកន្លងមកនិងរដ្ឋាភិបាលជប៉ុនបន្តសន្យាផ្ដល់ ODA នៅកំរិតខ្ពស់សំរាប់វៀតណាមក្នុងរយៈពេល ខាងមុខ។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រី Dinh Tien Dung ទើបនឹងបានចុះហត្ថលេខាជាមួយជប៉ុនកិច្ចព្រមព្រៀងចំនួន២រួមមានទប់ទល់នឹងបំរែបំរួលអាកាសធាតុនិង លើកកំពស់សមត្ថភាពគ្រប់គ្រងក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងសំរាប់ ខឿនសេដ្ឋកិច្ចវៀតណាម៕”
Related





