ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបង្កើនចំណងសាមគ្គីភាពពិសេស
15/09/2015 09:23
(VOV)_ប្រការនេះត្រូវបាន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung សង្កត់ធ្ងន់ក្នុងពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័តមាន ក្នុងឱកាស នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung

ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបង្កើនចំណងសាមគ្គីភាពពិសេសរបស់ប្រទេសទាំងពីរ (VOV)_ប្រការនេះត្រូវបាន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung សង្កត់ធ្ងន់ក្នុងពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័តមាន ក្នុងឱកាស នា យករដ្ឋមន្ត្រី លោក Nguyen Tan Dung និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាម បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាថ្ងៃទី១៣ និងទី១៤ ប្រកបដោយ ជោគជ័យ។លោក Le Hoai Trungបានអោយដឹងថា៖ក្នុងដំណើរទស្សនកិច្ចលើក នេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយនា យករដ្ឋមន្ត្រី Thongsing Thammavong និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ។ភាគី ទាំងពីរបានអះអាងនូវទំនាក់ទំនងជិតស្និទ្ធ ចំណងសាមគ្គីពិសេស វៀតណាម- ឡាវ នឹងជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏ បានឯកភាពអំពីការងារមួយចំនួនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ស្ដីពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគី និងជាមួយប្រទេសជាសមាជិកអាស៊ាននានា រក្សា គោលជំហរ សម្លេងរួមរបស់អាស៊ាន ក្នុងបណ្ដាបញ្ហាយុទ្ធសាស្ត្រសំខាន់ នៅ ក្នុងតំបន់ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖វៀតណាមនឹងគាំទ្រអស់ពីកម្លាំងកាយចិត្ត គាំទ្រឡាវ ទទួលតួនាទីជាប្រធានអាស៊ាន នាឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ។ ស្ដីពីគំរោងការណ៍ធ្វើអាជីវកម្ម និងកែច្នៃអំបិលរ៉ែKali នៅឡាវ គំរោង ការណ៍ធំបំផុត នៅឯបរទេសរបស់វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ គំរោងការណ៍នេះមិនគ្រាន់តែជាសកម្មភាពសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង បង្ហាញនូវ ការយកចិត្តទុកដាក់ គោរព របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះឡាវ ហើយមានគោលបំណងរួមវិភាគទានយ៉ាងសកម្មថែមទៀត ចំពោះការអភិ វឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅឡាវទៀតផង៕
Related




