VOV WorldVOV World
តំបន់ពាយ័ព្យជំរុញការតភ្ជាប់និងអភិវឌ្ឍន៍កសិកម្ម
24/09/2015 09:50
(VOVworld) - ដោយប្រធានបទ “តភ្ជាប់ខ្សែសង្វាក់ តំលៃក្នុងផលិតកម្មដើម្បីផ្នែក កសិកម្មអភិវឌ្ឍន៍ដោយ និរន្តរភាព” ផ្សារណាត់កសិកម្មនិងពាណិជ្ជកម្មតំបន់ ពាយ័ព្យឆ្នាំ២០១៥បានប្រារព្ធនាយប់ថ្ងៃទី២៣ កញ្ញា នៅខេត្ត Tuyen Quang។
តំបន់ពាយ័ព្យជំរុញការតភ្ជាប់និងអភិវឌ្ឍន៍កសិកម្ម
អតិថិជនទស្សនាស្តង់ទំនិញនៅផ្សារណាត់ (VOVworld) - ដោយប្រធានបទ “តភ្ជាប់ខ្សែសង្វាក់តំលៃក្នុងផលិតកម្មដើម្បីផ្នែក កសិកម្មអភិវឌ្ឍន៍ដោយនិរន្តរភាព” ផ្សារណាត់កសិកម្មនិងពាណិជ្ជកម្មតំបន់ពាយ័ព្យ ឆ្នាំ២០១៥បានប្រារព្ធនាយប់ថ្ងៃទី២៣ កញ្ញានៅខេត្ត Tuyen Quang។ ផ្សារណាត់លើក នេះបានទាក់ទាញការចូលរួមរបស់ស្ដងទំនិញចំនួន២៥០ជាមួយផលិតផលដូចជា៖ ម៉ាស៊ីនឧបករណ៍បម្រើផលិតកម្ម កែឆ្នៃកសិផល រុក្ខផល ជល ផល ជី សំភារៈសំ ណង់ បច្ចេកវិទ្យាជីវសាស្ត្រជាដើម។លោក Le Tien Thang នាយកមន្ទីរកសិកម្មនិង អភិវឌ្ឍន៍ជនបទខេត្ត Tuyen Quang និងជាអនុប្រធាន គណៈចាត់តាំងផ្សារណាត់ បានឲ្យដឹងថា៖ “តាមរយៈផ្សារណាត់លើកនេះ ខេត្ត Tuyen Quang និងតំបន់ពាយ័ព្យមានគោល បំណងថានឹងទាក់ទាញបាននូវការយកចិត្តទុកដាក់ជាច្រើនពីអង្គភាពអាជីវកម្ម ដើម្បីតភ្ជាប់អនុវត្តគំរោងការណ៍អភិវឌ្ឍន៍កសិកម្មជនបទ។ជាពិសេសគឺគំរោង ការណ៍កសាងមណ្ឌលផលិតកម្មតាមបទដ្ឋានកសិកម្មល្អរបស់វៀតណាមនិង អន្តរ ជាតិ”៕