តំបន់ពិសេស Phu Quy ត្រៀមខ្លួនរួចជាស្រេចសម្រាប់ម្ចាស់ទូកនេសាទវិលមកនៅថ្ងៃបោះឆ្នោត
07/03/2026 08:30
(VOVWORLD) - រួមជាមួយតំបន់ផ្សេងទៀតនៅក្នុងខេត្ត Lam Dong តំបន់ពិសេស Phu Quy កំពុងអនុវត្តការរៀបចំជាបន្ទាន់ ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ដំណើរការដោយជោគជ័យ។

សព្វថ្ងៃនេះ នៅតាមគ្រប់ផ្លូវ គ្រប់ច្រកល្ហក របស់តំបន់ពិសេស Phu Quy សុទ្ធតែតាំងបង្ហាញទង់ជាតិ បដា និងផ្ទាំងរូបភាពផ្សព្វផ្សាយថ្ងៃបោះឆ្នោតដែលប្រព្រឹតទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ប្រជាជននៅកោះ Phu Quy កំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ រូបថត៖ VOV នៅតាមមជ្ឈមណ្ឌលវប្បធម៌ភូមិ បញ្ជីឈ្មោះបេក្ខជនសម្រាប់រដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ត្រូវបានបិទផ្សាយសម្រាប់អ្នកបោះឆ្នោតពិនិត្យ។ ម្ចាស់ទូកនេសាទជាច្រើននៅក្នុងតំបន់ពិសេស Phu Quy បាននិយាយថា ទោះបីជាពួកគេនៅច្បាមជាប់លំហរសមុទ្រក៏ដោយ ក៏ព័ត៌មានអំពីការបោះឆ្នោតត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ សម្រាប់អ្នកនេសាទបានយល់ជ្រាប។ ម្ចាស់ទូកនឹងវិលមកតំបន់សេដ្ឋកិច្ចពិសេស Phu Quy វិញមុនថ្ងៃទី១៤ ខែមីនា ដើម្បីអាចអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋនៅថ្ងៃទី១៥ ខែមីនា។ លោក ង្វៀន វ៉ាន់ ទ្រី អនុលេខាធិការនៃគណៈកម្មាធិការបក្សនៃតំបន់ពិសេស Phu Quy និងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតតំបន់សេដ្ឋកិច្ចពិសេស Phu Quy បានថ្លែងថា៖
TAG
VOV/VOVworld/តំបន់ពិសេស Phu Quy/ទូកនេសាទ/ការបោះឆ្នោត/រដ្ឋសភានីតិកាលទី ១៦
Related





