VOV WorldVOV World
ដោះស្រាយការលំបាកសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌលឧស្សាហកម្ម
20/09/2021 11:21
(VOVWORLD) - ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ ១៩ បណ្ដាខេត្តក្រុងនិងសហ គ្រាសជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ សហគ្រាសនានានៅតាមមណ្ឌល បណ្ដុំឧស្សាហកម្មសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលត្រូវអាក់ខាន បែកបាក់ បង្កឡើងកង្វះខាតប្រភពផ្គត់ផ្គង់ធាតុចូលនិងទីផ្សារធាតុ ចេញ ហើយត្រូវតែពន្យាពេលឬលុបចោលការបញ្ជាទិញ។
ដោះស្រាយការលំបាកសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌលឧស្សាហកម្ម
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV) នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ដោះ ស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌល ឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច មណ្ឌលបច្ចេកវិទ្យាខ្ពស់និងបណ្ដុំឧស្សាហកម្ម”។ ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ ១៩ បណ្ដាខេត្តក្រុងនិងសហ គ្រាសជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ សហគ្រាសនានានៅតាមមណ្ឌល បណ្ដុំឧស្សាហកម្មសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលត្រូវអាក់ខាន បែកបាក់ បង្កឡើងកង្វះខាតប្រភពផ្គត់ផ្គង់ធាតុចូលនិងទីផ្សារធាតុ ចេញ ហើយត្រូវតែពន្យាពេលឬលុបចោលការបញ្ជាទិញ។ នៅចំពោះមុខស្ថានភាព នេះ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ ឲ្យដឹងថា៖