VOV WorldVOV World
TPP មានអត្ថន័យសំខាន់ទាំងខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផងចំពោះវៀតណាម
10/12/2015 10:45
(VOVworld) – ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករួម ជាមួយស្ថានទូតកណាដា ប៉េរូនិងអគ្គកុងស៊ុលជប៉ុនប្រចាំ នៅអាមេរិកបានចូលរួមកិច្ចពិភាគ្សាដោយ មានប្រធានបទ «ការសាកល្បងនិងឱកាសសំរាប់បណ្ដាប្រទេសចូលរួម កិច្ចព្រម ព្រៀង TPP» ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ា ស៊ីនតោន អាមេរិក។
TPP មានអត្ថន័យសំខាន់ទាំងខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផងចំពោះវៀតណាម
TPP មានអត្ថន័យសំខាន់ទាំងខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផងចំពោះវៀតណាម (Image: VNA) (VOVworld) – ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករួមជាមួយស្ថានទូតកណាដា  ប៉េរូនិងអគ្គកុងស៊ុលជប៉ុនប្រចាំនៅអាមេរិកបានចូលរួមកិច្ចពិភាគ្សាដោយ មាន ប្រធានបទ «ការសាកល្បងនិងឱកាសសំរាប់បណ្ដាប្រទេសចូលរួមកិច្ចព្រម ព្រៀង TPP» ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន អាមេរិក។ នៅជំនួប ពិភាគ្សា បណ្ដាឯកអគ្គរដ្ឋទូតនិងតំណាងនៃប្រទេសជាសមាជិកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ចំនួន ៤ បានចែករំលែកសា ធា រណៈមតិរបស់ប្រទេសនិមួយៗចំពោះ TPP និងការសាកល្បងខាងមុខក្នុង ដំណើរការចុះហត្ថលេខាអនុម័តនិងអនុវត្ត TPP នៃប្រទេសនិមួយៗ។ ឯកអគ្គ រដ្ឋទូតវៀត ណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានចែករំលែក ការព្រួយបារ ម្មណ៍របស់វៀតណាមក្នុងពេលចាប់ផ្តើមចូលរួមការចរចារ​អំពី  TPP ព្រមទាំង បានឲ្យដឹងថា៖ វៀតណាមបានចូលរួមយ៉ាងសកម្មហើយប្តេជ្ញា ជំរុញការអនុម័ត និងអនុវត្តតាមកិច្ចសន្យា។ តាមលោក Pham Quang Vinh ថា៖ TPP មាន អត្ថន័យដ៏សែនសំខាន់ខាងសេដ្ឋកិច្ចផងនិងខាងយុទ្ធសាស្ត្រ ផងចំពោះ វៀតណាមនិងប្រទេសផ្សេងៗទៀត។ វៀតណាមមានគោលបំណង ទទួលបាន ការជួយឧបត្ថម្ភបច្ចេកទេសនៃប្រទេសជាសមាជិកក្នុងការផ្លាស់ប្តូរ ដើម្បីសម្របសម្រួល ជាមួយ TPP៕​