ត្រៀមខ្លួនជាស្រេចដើម្បីជោគជ័យនៃសន្និសីទអាណិកជនវៀតណាមឆ្នាំ២០១៦
10/11/2016 11:26
(VOVworld) - សន្និសីទជនវៀតណាមនៅឯបរទេស ឆ្នាំ២០១៦ក្រោមប្រធានបទ “អាណិកជនរួមកម្លាំង កសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាងលឿន និរន្តរ ភាពនិងធ្វើសមាហរណកម្មអន្តរជាតិ” ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ វិច្ចិកា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។

សន្និសីទអាណិកជនវៀតណាមឆ្នាំ២០០៩នៅរដ្ឋធានីហាណូយ (រូបថត៖thongtincongnghe.com) (VOVworld) - សន្និសីទជនវៀតណាមនៅឯបរទេសឆ្នាំ២០១៦ក្រោមប្រធានបទ “អាណិកជនរួមកម្លាំងកសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាងលឿន និរន្តរភាពនិង ធ្វើសមាហរណកម្មអន្តរជាតិ” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ វិច្ចិកា ឆ្នាំ ២០១៦ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ សន្និសីទឆ្នាំនេះមានការចូលរួមរបស់តំណាងចំនួន៥០០រូបដែលជាអ្នកជំនាញ ការ អ្នកប្រាជ្ញ អាជីវករវៀតណាមដែលមកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦។ លោក Nguyen Van Dung តំណាងសមាគមន៍អាជីវករវៀតណាមនៅអាមេរិក បាន ចែករំលែកថា៖ “សន្និសីទនេះជាឱកាសដើម្បីអាណិកជនជួបប្រាស្រ័យជាមួយគ្នា។យើងខ្ញុំ សូមថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅ ឯបរទេសនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដែលបានបង្កើតឆាកជួប ប្រាស្រ័យនេះ។ខ្ញុំគិតថា អាណិកជនម្នាក់ៗសុទ្ធតែមានគោលបំណងត្រឡប់មក វិនិយោគនៅស្រុកកំណើត។បញ្ហាគឺយើងនឹងវិលត្រឡប់មកនៅពេលនេះ។ផ្លូវ ដើម្បីអភិវឌ្ឍន៍យ៉ាងលោតផ្លោះនោះគឺទាក់ទាញការវិនិយោគ វិនិយោគប្រកប ដោយប្រសិទ្ធិភាព ជ្រើសរើសវិស័យទាក់ទាញការវិនិយគឲ្យត្រឹមត្រូវ ជ្រើស រើសវិនិយោគិនខ្លាំង ទាក់ទាញគំរោងការណ៍ធំ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង ប្រទេស”។ ក្នុងក្របខ័ណ្ឌសន្និសីទនេះ នាថ្ងៃទី១២ វិច្ចិកា នឹងប្រព្រឹត្តទៅកម្មវិធី “នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជួបប្រាស្រ័យជាមួយអ្នកជំនាញការ អ្នកប្រាជ្ញ និង អាជីវករវៀតណាមនៅឯបរទេស”៕
Related





