VOV WorldVOV World
UAE ដាកចេញពីយុទ្ធនាការប្រឆាំង IS របស់សម្ព័ន្ធភាពអន្តរជាតិ
05/02/2015 10:38
(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីអាមេរិកបាន ទទួលស្គាល់ថា៖ សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បាន ដាកចេញពីយុទ្ធនាការវាយប្រហារតាមផ្លូវ អាកាសទៅ លើអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) បន្ទាប់ពីបណ្ដា មុខសញ្ញាជ្រុល និយមនៃអង្គការនេះបានសម្លាប់អ្នកបើក យន្តហោះជាសញ្ជាតិហ្សដានី លោក Mazz al Kassabeh។
UAE ដាកចេញពីយុទ្ធនាការប្រឆាំង IS  របស់សម្ព័ន្ធភាពអន្តរជាតិ
UAE ដាកចេញពីយុទ្ធនាការប្រឆាំង IS របស់សម្ព័ន្ធភាពអន្តរជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ៤ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានទទួលស្គាល់ថា៖ សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បានដាកចេញពីយុទ្ធនាការវាយប្រហារតាមផ្លូវ អាកាសទៅលើអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) បន្ទាប់ពីបណ្ដាមុខសញ្ញាជ្រុល និយមនៃអង្គការនេះបានសម្លាប់អ្នកបើកយន្តហោះជាសញ្ជាតិហ្សដានី លោក Mazz al Kassabeh។ ប៉ុន្តែ UAE នៅជាដៃគូសំខាន់មួយក្នុងសម្ព័ន្ធភាពប្រឆាំង IS។ មន្ត្រីយោធា ជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា៖ UAE ចង់ឲ្យវិមានបញ្ចកោណ លើកកំពស់​សម ត្ថភាពស្វែងរកនិងជួយសង្គ្រោះនៅតំបន់ជំលោះភាគខាងជើង អ៊ីរ៉ាក់ ក្នុងនោះ មានការ ដាក់ពង្រាយយន្តហោះចំបាំង V-22 Osprey។ ទន្ទឹមនឹង នោះ UAE ចង់ធានាសុវត្ថិភាព សំរាប់បណ្ដាអ្នកបើកយន្តហោះ ក្នុងករណី យន្តហោះរបស់គេត្រូវបានបាញ់ធ្លាក់។ ដោយហេតុនេះ UAE នឹងវិលត្រឡប មកសម្ព័ន្ធភាពអន្តរជាតិនេះ បើសិនជា អាមេរិក ឆ្លើយតបនឹងតម្រូវការពោល ខាងលើ។ នាបច្ចុប្បន្ន​ អាមេរិកមិនទាន់ឡើងសម្លេងជាផ្លូវការអំពីបញ្ហានេះ នៅឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល រុស្ស៊ីកំពុងជំរុញ អនុម័តលើសេចក្តីសម្រេចចិត្តថ្មីមួយនៅ អ​.ស.ប. សំដៅទប់ស្កាត់ប្រភពផ្តល់ ហិរញ្ញវត្ថុសំរាប់ IS តាមរយៈការលក់ប្រេងឆៅ៕