កន្លែងកើតហេតុបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis តំបន់ហ្គាហ្សា កាលពីថ្ងៃទី១៩ ខែឧសភា។ (រូបថត៖ Xinhua/VNA) |
ក្រោយពីការប៉ះទង្គិចគ្នាយ៉ាងតានតឹងអស់រយៈពេល១១ថ្ងៃកន្លងមក អ៊ីស្រាអែល និងហាម៉ាស់បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលចូលជាធរមានចាប់ពីវេលា ម៉ោង២ថ្ងៃទី២១ ខែឧសភា។ យោងតាមការិយាល័យសម្របសម្រួលបញ្ហាមនុស្សធម៌ របស់អង្គការសហប្រជាជាតិបានជូនដំណឹងថា ប្រជាពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោច ណាស់ចំនួន ២៣០នាក់ ក្នុងនោះមានកុមារ ៦៥ នាក់ បានស្លាប់នៅតំបន់ហ្គាហ្សា។ ចំណែក ឯភាគីអ៊ីស្រាអែលឲ្យដឹងថា មានមនុស្សចំនួន១២នាក់បានស្លាប់ ក្នុងនោះមានកុមារ ២នាក់ និងទាហាន ១ នាក់៕





