VOV WorldVOV World
UAE៖បណ្ដាប្រទេសអារ៉ាប់មិនស្វែងរកវិធានការផ្លាស់ប្ដូររបបនៅកាតា
25/06/2017 08:33
(VOVWORLD) - នាថ្ងៃទី២៤ មិថុនា រដ្ឋមន្ត្រីការបរទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) លោក Anwar Gargash ប្រកាសថា ប្រទេសអារ៉ាប់នានាដែលកំពុងដាក់កាតា ឃ្លាតពីគេនោះ មិនស្វែងរកវិធានការផ្ដួលរលំរដ្ឋអំណាច Doha ទេ ប៉ុន្តែនឹងបញ្ចប់ ទំនាក់ទំនងប្រសិនបើកាតាមិនឯកភាពអនុវត្តការសំណូមពរ១៣ខ របស់ក្រុមប្រទេសនេះ។
UAE៖បណ្ដាប្រទេសអារ៉ាប់មិនស្វែងរកវិធានការផ្លាស់ប្ដូររបបនៅកាតា
 រដ្ឋមន្ត្រីការបរទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) លោក Anwar Gargash (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៤ មិថុនា រដ្ឋមន្ត្រីការបរទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) លោក Anwar Gargash ប្រកាសថា ប្រទេសអារ៉ាប់នានាដែលកំពុងដាក់កាតា ឃ្លាតពីគេនោះ មិនស្វែងរកវិធានការផ្ដួលរលំរដ្ឋអំណាច Doha ទេ ប៉ុន្តែនឹងបញ្ចប់ ទំនាក់ទំនងប្រសិនបើកាតាមិនឯកភាពអនុវត្តការសំណូមពរ១៣ខ របស់ក្រុមប្រទេសនេះ។         នាថ្ងៃទី២២ មិថុនា ប្រទេសអារ៉ាប់និងតំបន់ឈូងសមុទ្រពែក្សចំនួន៤ បាន ផ្ញើទៅកាន់កាតានូវការសំណូមពរ១៣ខ តាមរយៈប្រទេសសម្រប សម្រួលគឺគុយវ៉ែត ព្រមទាំងប្រកាសថា រដ្ឋអំណាច Doha មានរយៈពេល១០ថ្ងៃ ដើម្បីអនុវត្តការសំណូមពរទាំងអស់ពោលខាងលើ ក្នុងនោះមានការបិទទ្វារ ស្ថានីយ៍ទូរទស្សន៍ Al-Jazeera កាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមជ្រុលនិយម រួមមានអង្គការបងប្អូនអ៊ីស្លាមនិងបញ្ចុះកំរិតទំនាក់ទំនងជាមួយអ៊ីរ៉ង់៕